ចិន៖ កាលពីដើមខែមករា ឆ្នាំ២០២២ នេះតារាសម្តែងល្បីឈ្មោះ Angelababy និង Husang Xiaoming បានសម្រេចចិត្តប្រកាសពីការលែងលះគ្នាជាផ្លូវការនៅលើបណ្តាញសង្គមស បន្ទាប់ពីរៀបការជាមួយគ្នាបាន ៦ឆ្នាំ។
សម្រាប់កូនប្រុសដែលមានវ័យ ៥ឆ្នាំ បានស្ថិតក្រោមការមើលថែរបស់ Angela ចំណែកឯពេលទំនេរពីការងារ តារាស្រីរូបនេះតែងចំណាយពេលនាំកូនប្រុសរបស់នាងដើរកម្សាន្ត ដើម្បីបង្កើតភាពស្និទ្ធស្នាលនឹងគ្នាផងដែរ។
ប៉ុន្តែ កាលពីពេលថ្មីៗនេះ Angela ត្រូវបានមហាជននាំគ្នារិះគន់ថា នាងមិនរវីរវល់ជាមួយកូនប្រុសឡើយ ដោយគិតតែពីចុចទូរសព្ទ លុះត្រាតែកូនប្រុសនាង បានទាញតុក្កតាមួយទៅឱ្យទើបនាងចាប់អារម្មណ៍លើកូនប្រុស។
បើទោះជាមានមតិរិះគន់យ៉ាងណាក៏ដោយ ក៏មានមហាជនមួយចំនួន បានចូលរួមផ្តល់មតិថាទោះជា Angela រវល់ចុចទូរសព្ទយ៉ាងណា ក៏នាងបានចាប់អារម្មណ៍កូនប្រុសខ្លះដែរ មិនមែនមិនរវល់សោះនោះឡើយ និងយ៉ាងហោចណាស់ក៏នាងបានបំពេញតួនាទីជាម្តាយដែរ មិនមែនទុកកូនចោលឱ្យនៅជាមួយម៉ែដោះទាំងស្រុងទេ៕