×

ទារក១១នាក់ បាត់បង់​ជីវិត ក្នុងហេតុការណ៍​អគ្គិភ័យ​នៅ​មន្ទីរពេទ្យមួយ​នៅ​ប្រទេស​សេណេហ្គាល់

សេណេហ្គាល់៖ ប្រធានាធិបតីរបស់ប្រទេសសេណេហ្គាល់បានថ្លែងថា ទារកទើបនឹងកើតចំនួន ១១នាក់បានស្លាប់នៅក្នុងភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុង Tivaouane ភាគខាងលិចប្រទេសសេណេហ្គាល់។

លោកប្រធានាធិបតី Macky Sall បានសរសេរនៅលើ Twitter កាលពីយប់ថ្ងៃពុធថា៖ “ខ្ញុំទើបតែបានដឹងពីការឈឺចាប់ និងសោកស្ដាយអំពីការស្លាប់របស់ទារកទើបនឹងកើត ១១ នាក់ក្នុងអគ្គីភ័យនៅមន្ទីរពេទ្យសាធារណៈ។ ចំពោះម្តាយ និងក្រុមគ្រួសាររបស់ពួកគេ ខ្ញុំសូមសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត”។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅមន្ទីរពេទ្យ Mame Abdou Aziz Sy Dabakh ហើយបណ្តាលមកពី ឆ្លងអគ្គិសនី។ អភិបាលក្រុង Demba Diop បាននិយាយថា ទារក ៣នាក់ត្រូវបានជួយសង្គ្រោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មន្ទីរពេទ្យនេះ ត្រូវបានបើកជាផ្លូវការនាពេលថ្មីៗនេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Abdoulaye Diouf Sarr ដែលកំពុងនៅទីក្រុងហ្សឺណែវ ដើម្បីចូលរួមកិច្ចប្រជុំជាមួយអង្គការសុខភាពពិភពលោក បានថ្លែងថា លោកនឹងត្រឡប់ទៅសេណេហ្គាល់វិញភ្លាមៗ។

លោកបាននិយាយតាមវិទ្យុថា ៖ “ស្ថានភាពនេះពិតជាអកុសល និងឈឺចាប់ខ្លាំងណាស់។ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីមើលថាមានអ្វីកើតឡើង”។

កាលពីខែមេសា អគ្គីភ័យបានឆាបឆេះនៅមន្ទីរពេទ្យ នៅទីក្រុង Linguère ហើយទារកទើបនឹងកើត ៤នាក់ត្រូវបានសម្លាប់។ អាជ្ញាធរបានស្តីបន្ទោសភាពខុសប្រក្រតីនៃចរន្តអគ្គិសនី នៅក្នុងម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់សម្ភព៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង
turkce.yurtdisi-fx.comagario paper.io 2 agarioTürkiye’den İngiltere’ye eşya taşıma gebze evden eve nakliyat
zonguldak son dakika