កម្សាន្ត៖ រយៈពេល ២សប្តាហ៍មកហើយដែលកម្មវិធី “Saturday Night Live. Let’s Party” បានប្រគំកម្មកម្មវិធីតន្ត្រីដ៏ធំមួយនេះយ៉ាងកក្រើកស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ CTN ដែលមានការចូលរួមរាំលេងកម្សាន្តពីទស្សនិកជនយ៉ាងសប្បាយរីករាយរៀងរាល់ថ្ងៃសៅរ៍ បន្ទាប់ពីសម្រាកពីភាពនឿយហត់ពេញមួយសប្តាហ៍។
សម្រាប់សប្តាហ៍ទី៣នេះ ទស្សនិកជនអាចចូលរួមរាំលេងសប្បាយដោយសេរីនៅស្ថានីយទូរទស្សន៍ CTN ដោយសប្តាហ៍នេះក្រៅពីមានការ Remix បទចម្រៀងពីរោះៗពី DJ Mike ហើយនោះ យើងក៏មានក្រុមតន្ត្រីរ៉ក់ Rose band ផងដែរដើម្បីធ្វើឱ្យការប្រគំតន្ត្រីដ៏ធំជាងគេប្រចាំព្រះរាជាណាចក្រកម្ពុជាមួយនេះកាន់តែសប្បាយៗថែមមួយកម្រិតទៀត។
ដូចនេះកុំភ្លេចចូលរួមរាំសប្បាយទាំងអស់គ្នានៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា នេះចាប់ពីម៉ោង ៧-៩យប់នៅស្ថានីយ៍ទូរទស្សន៍ CTN ធានាថាទស្សនិកជននឹងបានសើចសប្បាយ និងបានរាំលេងបែកញើសស្រួលថែមទៀត។
ដើម្បីចូលរួមរាំលេងសប្បាយ គ្រាន់តែចុះឈ្មោះ តាមរយៈលីង (https://docs.google.com/forms/d/e/1FAIpQLSdWDqYjpxFiwR2c3fjUKowZTZV3KHM5MUEzA2roFOMpjAfNdQ/viewform) នេះ រួចបំពេញឈ្មោះក្នុងអត្តសញ្ញាណបណ្ណ លេខទូរសព្ទ និងថ្ងៃខែឆ្នាំកំណើត បន្ទាប់មកចុចពាក្យ Submit ជាការស្រេច៕
(ទស្សនាវីដេអូ)