×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Aston Villa ប្រកាស​ពី​ការចុះហត្ថលេខាលើ​កីឡាករថ្មី​ទី៣ ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ

ក្លិប Aston Villa បានបញ្ជាក់ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយខ្សែការពារ Diego Carlos របស់ Sevilla ។ ការដោះដូរនេះ ត្រូវបានគេរាយការណ៍ថាមានតម្លៃ ២៦ លានផោន ដោយកីឡាកររូបនេះរង់ចាំការពិនិត្យសុខភាព និងការបញ្ចប់លក្ខខណ្ឌផ្ទាល់ខ្លួន។

Aston Villa បាននិងកំពុងសកម្មក្នុងទីផ្សារដោះដូរកីឡាករ ក្រោយក្របខណ្ឌ Premier League ទើបតែបញ្ចប់។ Carlos គឺជាកីឡាករទី៣ ដែលពួកគេបានប្រកាស បន្ទាប់ពីពួកគេបានទិញ Philippe Coutinho ឱ្យបន្តស្នាក់នៅកីឡដ្ឋាន Villa Park ជាអចិន្ត្រៃយ៍ និងបានចុះហត្ថលេខាលើអតីតខ្សែបម្រើក្លិប Marseille កីឡាករ Boubacar Kamara ដោយគ្មានតម្លៃខ្លួន។

អ្នកចាត់ការ Steven Gerrard របស់ Aston Villa កំពុងរៀបចំក្រុមសម្រាប់រដូវកាលក្រោយ ដើម្បីបង្កើតក្រុមដ៏រឹងមាំមួយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង