×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រធានក្រុម Liverpool ជឿថាការហ្វឹកហាត់ខួរក្បាល អាចជួយឱ្យពួកគេធ្វើបានល្អនៅវគ្គផ្ដាច់ព្រ័ត្រ UCL

Jordan Henderson មានទំនុកចិត្តថា ការហ្វឹកហាត់ខួរក្បាលរបស់ Liverpool ជាមួយអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ អាចជួយឱ្យពួកគេ ធ្វើបានល្អ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Champions League ទល់នឹង Real Madrid ។

Liverpool បានចាប់ដៃគូជាមួយក្រុមហ៊ុន neuro11 ។ អ្នកវិទ្យាសាស្ត្រ បានជួយឱ្យពួកគេ ឈ្នះពានរង្វាន់ចំនួនពីរ តាមរយៈការហ្វឹកហាត់ខួរក្បាលក្នុងការស៊ុតបាល់ប៉េណាល់ទី។

ប្រធានក្រុម Liverpool បាននិយាយថា វាជួយឱ្យពួកគេហ្វឹកហាត់បានច្រើនជាងមុន និងផ្ដោតលើការទាត់ហ្វ្រីឃីក ឬប៉េណាល់ទី។ Henderson ថា៖ “ខ្ញុំ មានអារម្មណ៍ថា វា បានជួយគ្នាយើងជាច្រើន ហើយសង្ឃឹមថា វា អាចធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំម្តងទៀត”។

ភាពជាដៃគូរបស់ Liverpool ជាមួយ neuro11 ដែលមានមូលដ្ឋាននៅ Potsdam បានចាប់ផ្តើមអំឡុងពេលមុនបើករដូវកាល២០២១-២២។

សហស្ថាបនិករបស់ក្រុមហ៊ុន neuro11 វេជ្ជបណ្ឌិត Niklas Hausler និង Patrick Hantschke កំពុងរៀបចំហ្វឹកហាត់ខួរក្បាលសម្រាប់កីឡាករ Liverpool ដើម្បីត្រៀមសម្រាប់ការប្រកួតដ៏សំខាន់ទល់នឹង Real Madrid នៅទីក្រុងប៉ារីស។

កាលពីថ្ងៃពុធ Trent Alexander-Arnold និង Konstantinos Tsimikas បានហាត់ការបញ្ជូនបាល់ទៅកាន់បង្គោលខាងក្រោយ ដោយពាក់ឧបករណ៍ពិសេសទៅនឹងក្បាលរបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង