×

មានករណី​សិស្ស ចុះលេងទឹក បណ្ដាល​ឱ្យលង់​ទឹកស្លា ប់

បន្ទាយមានជ័យ៖ សិស្សអនុវិទ្យាល័យតាយឹងព្រៃវែង ចំនួន០២នាក់ បាននាំគ្នាទៅលេងទឹកអាងបណ្តលឱ្យលង់ទឹកស្លាប់ម្នាក់ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុច ប៉ារ៉ាសទឹក អាងតាឆាយ ខាងជើងភូមិព្រៃវែង ស្ថិតនៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគំរូ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះដារ៉ា បូរី ភេទ ប្រុស អាយុ១៥ឆ្នាំជា (សិស្សរៀនថ្នាក់ទី០៨ អនុវិទ្យាល័យតាយឹងព្រៃវែង) រស់នៅភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

យោងតាមរបាយការណ៍របស់នគរបាល បានបញ្ជាក់ថា ឈ្មោះ អោម ថានុ ភេទប្រុស ១៦ឆ្នាំ ជាមិត្តភក្តិសិស្សសាលាដូចគ្នា រស់នៅភូមិកណ្ដោល ឃុំគោករមៀត ស្រុកថ្មពួក បានប្រាប់ថា នៅមុនពេលកើតហេតុ ពួកគេបានចេញពីសាលារៀន ហើយក៏នាំគ្នាមកលេងទឹក នៅប៉ារ៉ាស់អាងតាឆាយ នៅភូមិព្រៃវែង ឃុំគំរូ ពេលកំពុងលេងស្រាប់តែឃើញឈ្មោះ ដារ៉ា បូរី(ក្មេងរងគ្រោះ) បានលង់ទឹកខ្លួនក៏បានស្ទុះទៅជួយតែជួយមិនបាន ព្រោះជនរងគ្រោះលង់លិចទៅក្នុងទឹកបាត់។

នគរបាលរូបនោះ បានបញ្ជាក់ទៀតថា ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងបានទៅដល់កន្លែងកើតហេតុសហការជាមួយប្រជាពលរដ្ឋដើម្បីជួយរក រហូតដល់ម៉ោង០៥:៤០នាទីល្ងាចថ្ងៃដដែល ទើបរកសពឃើញ ហើយក្រុមគ្រួសារ សាច់ញាតិមិនអស់ចិត្តក្រែងកូនគាត់អាចជួយសង្គ្រោះបាន ក៏បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក តែជាអកុសលគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ(ស្លាប់នៅកន្លែងកើតហេតុ)។សពត្រូវបានប្រល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង