×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

មួយប៉ប្រិចភ្នែក​សោះ​កន្លង​ទៅជាង ២០ឆ្នាំហើយ​ដែល Leonardo DiCaprio បាន​សម្តែង​រឿងTitanic

កម្សាន្ត៖ កេរ្តិ៍ឈ្មោះរបស់តារាសម្តែង Leonardo DiCaprio ចាប់ផ្តើមសុះសាយខ្លាំង បន្ទាប់ពីលោកបានសម្តែងក្នុងរឿង Titanic មក ដែលរឿងមួយនេះ ទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក។ យ៉ាងណាមិញ នេះមិនមែនជាភាពយន្តដំបូងឡើយដែលតារាសម្តែងប្រុស Leonardo DiCaprio ចូលរួមសម្តែង ពោលមុនពេលទទួលបានការគាំទ្ររឿង Titanic នោះ លោកក៏ទទួលបានការចាប់អារម្មណ៍ក្នុងរឿង Romeo and Joliet ផងដែរ។

ជាការពិតណាស់ដែលតារាសម្តែងរូបនេះ មានឈាមជ័រជាអ្នកសិល្បៈដូចឪពុក ដោយលោកចាប់ផ្តើមប្រលូកក្នុងវិស័យភាពយន្តតាំងពីក្មេងមកម្ល៉េះក្នុងឆ្នាំ១៩៨៩។ រយៈពេលជាង ៣០ឆ្នាំមកនេះ លោកបានសាងសមិទ្ធផលជាច្រើនរហូតជាប់ឈ្មោះជាតារាសម្តែងឆ្នើមមួយរូបដែលមានអ្នកគាំទ្រទទួលស្គាល់ពីសមត្ថភាពសម្តែង ជាហេតុធ្វើឱ្យប្រជាប្រិយភាពរបស់តារាប្រុសរូបនេះកាន់តែរីកសុះសាយខ្លាំងឡើងលំដាប់អន្តរជាតិ។

មិនត្រឹមតែប៉ុណ្ណោះ Leonardo DiCaprio ក៏ត្រូវបានគ្រប់គ្នាកោតសរសើរពីរូបរាងដ៏ស្រស់សង្ហារបស់លោកទៀតផង។ ទោះជាយ៉ាងណា ឈានដល់វ័យក្បែរ ៥០ឆ្នាំ Leonardo DiCaprio មានការប្រែប្រួលរូបរាងស្ទើរទាំងស្រុងទៅតាមពេលវេលា បើធៀបទៅកាលពីជាង ២០ឆ្នាំមុន ប៉ុន្តែសម្រាប់ប្រជាប្រិយភាពរបស់តារាសម្តែងប្រុសរូបនេះ នៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្ររហូតលោកអាចដណ្តើមបានពានរង្វាន់ជាច្រើនពីវិស័យភាពយន្តនេះទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង