×

ពន្ធដារ ប្រាប់​ឱ្យ​ម្ចាស់​យានយន្ត​គ្រប់ប្រភេទ​បង់ពន្ធ​ផ្លូវ​សម្រាប់​ឆ្នាំ២០២២ ចាប់ពី​ថ្ងៃទី១មិថុនា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបានបង់ពន្ធរួចកាលពីឆ្នាំមុន អាចបង់ពន្ធយានយន្តគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់លិខិតប្រកាស ឬយកមកជាមួយនូវបណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងធ្វើការបង់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅ ធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ឬនៅធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ គ្រប់ប្រភេទកន្លងមក។

ការចុះត្រួតពិនិត្យយានយន្តដែលមិនទាន់បង់ពន្ធ ឬការផាកពិន័យ នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តទៅ ដោយអគ្គនាយកដ្ឋានពន្ធដារ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង