កូរ៉េខាងត្បូង៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះតារាសម្តែងស្រី Seo Yea Ji ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ Busan llbo ចុះផ្សាយថា នាង កំពុងត្រូវបានក្រុមហ៊ុនមួយដាក់ពាក្យទៅតុលាការប្តឹងពីបទល្មើសកិច្ចសន្យា ចំពោះការខាតបង់ដែលខាងក្រុមហ៊ុនត្រូវរកតួជំនួស Seo Yea Ji ដើម្បីថតកម្មវិធីកម្សាន្តសាឡើងវិញ។
ទោះជាយ៉ាងណា បញ្ហាចម្រូងចម្រាសជាច្រើនត្រូវបានភ្នាក់ងាររបស់ Seo Yea Ji បានដាក់ពាក្យបណ្តឹងប្តឹងតបវិញពីថ្លៃសំណងដែលមិនទាន់មានការព្រមព្រៀងនឹងគ្នាច្បាស់លាស់ ដែលពេលនេះភាគីទាំងសងខាងកំពុងប្តឹងគ្នាទៅវិញទៅមក ក្រោយការសម្របសម្រួលមិនទទួលបានលទ្ធផល៕