×

ខ្លាំងបាត់! ស្ត្រី​ជនជាតិចិន​ម្នាក់​គ្រាន់តែ​លក់ពាក្យ “រាត្រីសួស្តី” ទៅកាន់​អ្នកមាន​អារម្មណ៍​ឯកា​អាចរកប្រាក់ចំណូល​បាន​រហូត​ដល់ទៅជាង ៤ពាន់ដុល្លារ

ចិន៖ ស្ត្រីជនជាតិចិនម្នាក់ឈ្មោះ Wong Biying ធ្លាប់ជួបបញ្ហាគេងមិនលក់ និងមានអារម្មណ៍ឯកា កាលពី ១០ឆ្នាំមុន រហូតបាននឹកឃើញបង្កើតអាជីវកម្មមួយដោយលក់ពាក្យ “រាត្រីសួស្តី” តាមរយៈ Taobao ដែលស្ត្រីរូបនេះបាននឹកឃើញតាំងពីឆ្នាំ២០១២ មកម្ល៉េះ។

Wong បានប្រាប់ឱ្យដឹងថា ពេលដាក់លក់នៅលើ Taobao ដំបូង នាងមិនគិតថាវានឹងអាចដំណើរការឡើយ។ ផ្ទុយទៅវិញរយៈពេលប៉ុន្មានថ្ងៃក្រោយមកនាង ក៏ទទួលបានការកុម្ម៉ង់ពីអតិថិជន ដែលក្នុងមួយសារមានតម្លៃ ១៥សេន។

ស្ត្រីរូបនេះបានឱ្យដឹងបន្ថែមថា ក្នុងមួយយប់នាងទទួលបានការកុម្ម៉ង់ទិញពាក្យ “រាត្រីសួស្តី” រហូតដល់ទៅ ៣០០សារឯណោះ ហើយក្នុងនោះនាង ក៏បានសរសេរទៅកាន់អតិថិជនដោយផ្អែកតាមរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេដែលបានរៀបរាប់ប្រាប់នាងផងដែរ។

ក្នុងរយៈពេល ១០ឆ្នាំមកនេះ Wong អាចលក់ចេញសារ “រាត្រីសួស្តី” ដែលអាចរកប្រាក់ចំណូលបាន ៤.៤១៥ដុល្លារ ប៉ុន្តែអាជីវកម្មមួយនេះ ទើបតែទទួលបានចាប់អារម្មណ៍ខ្លាំងកាលពីដើមខែឧសភាប៉ុណ្ណោះ។

ជាចុងក្រោយ Wong ក៏បានអរគុណដល់អតិថិជនដែលបានធ្វើឱ្យនាងនៅតែបន្តដំណើរជាមួយអាជីវកម្មនេះរហូតមកដល់ពេលនេះ ដែលមិនត្រឹមតែអាចរកប្រាក់ចំណូលបានប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើឱ្យនាងលែងមានអារម្មណ៍ឯកាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង