អាការៈខ្វះឈាមទៅចិញ្ចឹមបេះដូង (Angina) មិនមែនជាជំងឺឡើយ ប៉ុន្តែវាជាបណ្ដុំរោគសញ្ញាដែលកើតឡើងនៅពេលដែលសាច់ដុំបេះដូងមិនទទួលបានឈាមគ្រប់គ្រាន់។ រោគសញ្ញាចម្បងគឺឈឺទ្រូង និងអមដោយរោគសញ្ញាដទៃទៀត។ កត្តានេះអាចមានភាពខុសគ្នា អាស្រ័យលើអាយុ ភេទ និងប្រភេទនៃការខ្វះឈាមទៅចិញ្ចឹមបេះដូង។
សញ្ញាទូទៅនៃការខ្វះជាតិទៅចិញ្ចឹមបេះដូង
បញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងនឹងកើតឡើង ប្រសិនបើសរសៃឈាមតូចចង្អៀត ឬស្ទះ ហើយរោគសញ្ញាទូទៅមានដូចខាងក្រោម៖
• ឈឺទ្រូង
• • ក្រហាយទ្រូង
• • សម្ពាធនៅទ្រូង
• • តឹងទ្រូង
រោគសញ្ញាដទៃទៀតរួមមាន៖
វិលមុខ
ពិបាករំលាយអាហារ
ចង្អោរ
ឈឺចាប់នៅដៃ ខ្នង ស្មា ក ពោះ ឬថ្គាម
ដកដង្ហើមខ្លីៗ
បែកញើស
ខ្សោយ
បញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងកើតចំពោះស្ត្រីអាចមានលក្ខណៈខុសគ្នា
ស្ត្រីអាចមានរោគសញ្ញាខ្វះឈាមទៅចិញ្ចឹមបេះដូងដូចទៅនឹងបុរសដែរ ប៉ុន្តែអាចមានលក្ខណៈខុសគ្នាបន្តិចបន្តួច។ ជាមួយគ្នានេះដែរ ស្ត្រីងាយនឹងកើតមានអាការៈខ្វះឈាមទៅចិញ្ចឹមបេះដូង ដោយសារតែជំងឺសរសៃឈាមតូចៗ ធ្វើឲ្យស្ទះសរសៃឈាមបេះដូង។ ជាលទ្ធផល ស្រីៗយើងមានអាការៈខ្វះឈាមទៅចិញ្ចឹមបេះដូងញឹកញាប់ដូចបុរសដែរ ប៉ុន្តែប្រឈមនឹងអាការៈគាំងបេះដូងតិចជាង។ ការឈឺទ្រូងនៅតែជារោគសញ្ញាទូទៅបំផុត ប៉ុន្តែរោគសញ្ញាដទៃទៀតដែលកើតឡើងជាញឹកញាប់ចំពោះស្ត្រីមានដូចជា៖
ឈឺពោះ
ចង្អោរ
ឈឺក ថ្គាម បំពង់ក ដៃ ស្មា ឬខ្នង
ដកដង្ហើមខ្លីៗ
ក្អួត
អាយុអាចប៉ះពាល់ដល់រោគសញ្ញានៃបញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូង
ហានិភ័យនៃបញ្ហាខ្វះឈាមទៅចិញ្ចឹមបេះដូងនឹងកើនឡើងនៅពេលដែលយើងមានវ័យកាន់តែចាស់ទៅ។ ជាទូទៅ វាកើតឡើងចំពោះបុរសដែលមានអាយុលើសពី៤៥ឆ្នាំ និងស្ត្រីដែលមានអាយុលើស៥៥ឆ្នាំ។ យ៉ាងណាមិញ អាការៈដកដង្ហើមខ្លីៗច្រើនតែកើតឡើងមនុស្សចាស់ ហើយរោគសញ្ញាផ្សេងទៀតមានដូចខាងក្រោម៖
ឈឺពោះ
វិលមុខ
វង្វេងស្មារតី
ឈឺស្មា ឬខ្នង
ខ្សោយកម្លាំង
ប្រភព៖ HelloKrupet