×

បាក់រលំ​ដើមឈើ​ជាច្រើន​នៅ​ប្រាសាទបន្ទាយស្រី និង​បេងមាលា ដោយសារ​ខ្យល់កន្ត្រាក់

សៀមរាប ៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានបង្កឱ្យដើមឈើចំនួន១២ដើម បាក់រលំចំប្រាសាទបុរាណ នៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

នៅប្រាសាទបន្ទាយស្រី ដើមឈើ ចំនួន ២ ដើម បានបាក់រលំ នៅ វេលា ម៉ោង ១៨ និង ៤០ នាទី មាន ដើម ធ្លក ចំនួន ១ ដើម ស្ថិត នៅ ខាងលិច រោង អភិរក្ស ប្រាសាទបន្ទាយស្រី បាន ដួល រលំ ទៅ ទិសអាគ្នេយ៍ បាន បង្ក ឱ្យខូចខាត ដល់ ការដ្ឋាន របស់ ក្រុមហ៊ុន អ៊ី អិន ស៊ី អ៊ី ន ធើ ប្រាយ តែ មិន បណ្តាល ឱ្យប៉ះពាល់ ដល់ ហេដ្ឋារចនាសម្ព័ន្ធ ប្រាសាទ ឡើយ ។ ដើម ធ្លកនេះមានមុខ កាត់ ៨០ សង់ទីម៉ែត្រ ប្រវែង ២០ ម៉ែត្រ និង ដើម ពង្រ ចំនួន ០១ ដើម ទៀត បាន ដួល នៅ ក្បែរ រោង សហគមន៍ ផ្សារ ប៉ា វ៉ី ស ។

នៅរមណីយដ្ឋាន ភ្នំ ក្បាលស្ពាន មានការបាក់រលំដើមឈើចំនួន ៣ ដើម ៖ នៅ វេលា ម៉ោង ០៥ និង ៣៥ នាទី ល្ងាច មាន ដើម ព្រីង , ដើម ពពាលខែ និង ដើម ឆ្នូត ទ្រ តែ មិន បណ្តាល ឱ្យ ប៉ះពាល់ ឬខូចខាត ដល់ រូបចម្លាក់ នោះ ទេ ។

នៅកន្លែងផ្សេងទៀត ប្រាសាទបេង មាលា មានករណីដើមឈើបាក់រលំ នៅ វេលា ម៉ោង ប្រហែល ១៨ និង ០៥ នាទី ចំនួន ០៧ ដើម ។ ១. ដើម ស្រឡៅ ចំនួន ០១ ដើម មាន មុខកាត់ ៥០ស . ម ប្រវែង ២០ ម . ២. ដើម ស្ដៅ យោង ចំនួន ០១ ដើម មាន មុខកាត់ ៤០ ស . ម ប្រវែង ២១ ម . ៣. ដើម ម្កាក់ព្រៃ ចំនួន ០១ ដើម មាន មុខកាត់ ៣០ ស . ម ប្រវែង ២០ ម . ៤. ដើម សង្កែ ចំនួន ០៣ ដើម មាន មុខកាត់ ២០ ស . ម . ប្រវែង ១៥ ម . ៥. ដើម ក្រសាំង ចំនួន ០១ ដើម មាន មក កាត់ ២០ ស . ម ប្រវែង ១៥ ម .។ ក្នុង នោះ មាន ដើម ស្រឡៅ និង ដើម ស្ដៅ យោង ដួលរ លំនៅ ចំណុច ឃឿ ន ទី ០១ ច្រក ផ្លូវ ចូល ខាងជើង ប្រាសាទបេង មាលា បណ្តាល ឱ្យ បែក ថ្ម ក្រាល ប្រភេទ ថ្មភក់ ចំនួន ០១ ដុំ មាន ទំហំ កម្ពស់ ៣០ សង់ទីម៉ែត្រ ប្រវែង ០១ ម៉ែត្រ ។

កម្លាំង សមត្ថកិច្ច ជំនាញ បាន រាយការណ៍ ជូន ទៅ អាជ្ញាធរ ជាតិ អប្សរា ហើយ ក្រុមការងារ បច្ចេកទេស របស់ នាយកដ្ឋាន គ្រប់គ្រង ព្រៃឈើ ទេសភាព វប្បធម៌ និង បរិស្ថាន នៃ អាជ្ញាធរ ជាតិ អប្សរា បានកាត់ ដកហូត ដើមឈើ ទាំងនោះ ចេញ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង