កម្សាន្ត៖ ការប្រគំតន្ត្រីដ៏ធំ “Saturday Night Live””Let’s Party” កាលពីយប់មិញនេះ ធ្វើឱ្យទស្សនិកជនដែលបានចូលរួមទស្សនាដោយផ្ទាល់នាំគ្នារាំលេងមិនសំចៃដៃជាមួយនឹងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍កក្រើកស្ទូឌីយោរបស់ស្ថានីយទូរទស្សន៍ CTN មិនធម្មតា។
ទន្ទឹមនឹងការរាំសប្បាយជុំគ្នាហើយនោះ កម្មវិធីក៏មានការជជែកជាមួយ Big Big Man លោក BIG ផងដែរ ដែលមាន VJ DaDa ជាពិធីករក្នុងកម្មវិធី “Saturday Night Live””Let’s Party” បានចូលរួមធ្វើជាភ្ញៀវកិត្តិយសផងដែរ។
បន្ថែមពីនេះក៏មានការដើរបង្ហាញម៉ូតពី Super Model ស្រស់ស្អាតជាច្រើនរូបទៀតដើរបង្ហាញម៉ូតរ៉ូបដែលមានឈ្មោះថា “Queen of the Night” បានរំលេចទៅដោយការរចនាម៉ូតរ៉ូបដ៏ស្រស់ស្អាតបង្ហាញពីភាពបុិនប្រសប់របស់អ្នកច្នៃម៉ូតគួរឱ្យទាក់ទាញ។
ពីមួយវគ្គទៅមួយវគ្គ ទស្សនិកជនមិនត្រឹមតែបានទស្សនាការប្រគំតន្ត្រីបែបរ៉ក់ ការ Remix បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ពី DJ ល្បីឈ្មោះ Mike ការជជែកកម្សាន្តជាមួយ Big Big Man និងការដើរម៉ូតប៉ុណ្ណោះទេ តែកម្មវិធីក៏មិនភ្លេចបន្ថែមវគ្គសំណើចជាមួយ ពូណុយ ដែលជាតារាកំប្លែងកំពុងទទួលបានប្រជាប្រិយភាព ដើម្បីបង្កើនបរិយាកាសឱ្យកាន់តែសប្បាយៗថែមមួយកម្រិតទៀត។
កម្មវិធី “Saturday Night Live””Let’s Party” មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៧-៩យប់នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅ CBS Digital លើហ្វេសប៊ុកផេកផ្លូវការរបស់ CTN TV ផងដែរ។
លោកអ្នកដែលចង់ទស្សនាផ្ទាល់ក៏អាចចុះឈ្មោះតាមតំណភ្ជាប់ (https://docs.google.com/forms/d/e/1FAIpQLSdWDqYjpxFiwR2c3fjUKowZTZV3KHM5MUEzA2roFOMpjAfNdQ/viewform)នេះដើម្បីចូលរួមសប្បាយៗជាមួយកម្មវិធីនៅសប្តាហ៍ក្រោយទៀត។
ចង់ដឹងថា “Saturday Night Live””Let’s Party” អស្ចារ្យប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(តំណភ្ជាប់វីដេអូ)
https://www.facebook.com/ctntvcambodia/videos/701657097720926/