×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អតីត​កីឡាករ Arsenal បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការលេង​ឱ្យក្លិប​នៅ​ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ កីឡាករបាល់ទាត់ដ៏ល្បីដែលធ្លាប់លេងឱ្យក្លិប Arsenal និង Real Madrid កីឡាករ Mesut Ozil បានប្រាប់ចំណាប់អារម្មណ៍របស់គាត់ក្នុងការលេងឱ្យក្រុមបាល់ទាត់កំពូលដែលមានមូលដ្ឋាននៅកោះបាលី នាពេលអនាគត។

Ozil បានមកដល់ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីសប្ដាហ៍មុន។ នៅក្នុងបទសម្ភាសមួយ គេបាននិយាយថា ខ្លួនអាចទៅប្រកបអាជីពនៅឥណ្ឌូណេស៊ី។ ប៉ុន្តែ គេបានបន្ថែមថា៖ “ខ្ញុំនៅជាប់កិច្ចសន្យាជាមួយ Fenerbahçe។ ខ្ញុំសប្បាយចិត្តនៅប្រទេសតួកគី ព្រោះគ្រួសារ ខ្ញុំក៏រស់នៅទីនោះដែរ។ ប៉ុន្តែប្រសិនបើខ្ញុំត្រូវបានគេសួរថា តើខ្ញុំចង់ចូលរួមជាមួយក្លិបឥណ្ឌូណេស៊ីមួយណា នោះ Bali United គឺជាជម្រើសរបស់ខ្ញុំ”។

នាយកប្រតិបត្តិរបស់ក្លិប Bali United លោក Yabes Tanuri បានជួបជាមួយ Ozil ក្នុងទីក្រុងហ្សាកាតា បន្ទាប់ពីសេចក្តីថ្លែងការណ៍នោះ និងបានជូនវត្ថុអនុស្សាវរីយ៍ដល់កីឡាករវ័យ ៣៣ឆ្នាំផងដែរ។ រូបថតនៃកិច្ចប្រជុំរបស់ពួកគេ ត្រូវបានបង្ហោះនៅលើទំព័រ Instagram របស់ Bali United ។

អ្នកចាត់ការក្រុម Bali United លោក Stefano Cugurra បានបង្ហាញពីបំណងចង់ឱ្យ Ozil នៅក្នុងបញ្ជីឈ្មោះរបស់គាត់ ប៉ុន្តែបានសង្កត់ធ្ងន់ថា កិច្ចសន្យារបស់ខ្សែបម្រើកណ្តាលជាមួយ Fenerbahçe នៅទីក្រុង Istanbul នឹងផុតសុពលភាពនៅឆ្នាំ២០២៤។

Bali Unitedត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ និងធ្លាប់ជាម្ចាស់ជើងឯកលីគកំពូលឥណ្ឌូណេស៊ី ឆ្នាំ២០១៩ និងបានការពារតំណែងជើងឯកក្នុងរដូវកាល ២០២១-២២។ លីគឥណ្ឌូណេស៊ី ត្រូវបានផ្អាកកាលពីឆ្នាំ២០២០ ដោយសារវិបត្តិកូវីដ១៩៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង