ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គ្មានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីទេ ចំណែកអ្នកជំងឺជាសះស្បើយ និងស្លាប់ គ្មាន។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.២៦២ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣.២០១ នាក់ និង ស្លាប់ ៣.០៥៦ នាក់៕