កូរ៉េខាងត្បូង៖ ដោយសារតែ Jisoo ជាកូនស្រីពៅក្នុងគ្រួសារទើបឪពុកម្តាយស្រលាញ់ និងទម្រើសខ្លាំងរហូតចង់បានអីក៏ឪពុកម្តាយនាងព្រមធ្វើតាមចិត្តជានិច្ច។ ឧទាហរណ៍ជាក់ស្តែង កាលនៅក្មេងមានថ្ងៃខ្លះនាងមិនចង់ទៅសាលារៀនឡើយ ពេលនោះឪពុកនាងក៏បានសួរនាងថាមានបញ្ហាអ្វី? Jisoo ក៏បានឆ្លើយប្រាប់ឪពុកនាងថា នាងមិនចង់ទៅរៀនទេ នាងមានអារម្មណ៍ហត់ណាស់ ចង់នៅផ្ទះគេង។
គ្រាន់តែឮ Jisoo និយាយតែមួយម៉ាត់នេះភ្លាម ឪពុករបស់នាងក៏បានប្រាប់ថា បើមិនចង់ទៅមិនចាំបាច់ទៅក៏បាន។ មិនត្រឹមតែប៉ុណ្ណោះ Jisoo គឺជាក្មេងទម្រើសខ្លាំងរហូតនាងចង់បានអ្វីមួយគឺឪពុកម្តាយនាងតាមចិត្តនាងគ្រប់រឿង។ ដោយសារជាកូនពៅធ្លាប់រស់នៅក្នុងគ្រួសារដែលម្នាក់ៗចាត់ទុកដូចព្រះនាងនោះ ធ្វើឱ្យតារាស្រីរូបនេះត្រូវមានភាពអត់ធ្មត់ខ្លាំងបំផុតបន្ទាប់ពីចូលផលិតកម្ម YG។
នៅផ្ទះជាកូនស្រីពៅមែនពិត ប៉ុន្តែក្នុងចំណោមក្រុម Blackpink នាងគឺជាសមាជិកម្នាក់ដែលមានអាយុច្រើនជាងគេ។ មិនត្រឹមតែប៉ុណ្ណោះ ការសម្របខ្លួនក្នុងផលិតកម្ម YG បានធ្វើឱ្យជីវិត Jisoo ផ្លាស់ប្តូរទាំងស្រុងដោយត្រូវគោរពច្បាប់ដ៏តឹងរ៉ឹងរបស់ផលិតកម្មមិនអាចធ្វើអ្វីបានតាមចិត្តដូចនៅផ្ទះឡើយ ដែលនេះមានភាពផ្ទុយស្រលះនឹងជីវិតដែលនាងធ្លាប់រស់នៅតាំងពីក្មេងមក។
ទោះជាយ៉ាងណា Jisoo នៅតែអាចធ្វើបានល្អ រហូតមកទល់ពេលនេះនាងក៏បានក្លាយជាតារាស្រីលំដាប់អន្តរជាតិជាមួយសមាជិកក្រុមដែលមានអ្នកគាំទ្ររាប់លាននាក់ទូទាំងពិភពលោកផងដែរ៕