×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Ralf Rangnick ចាកចេញ​ពី Man Utd ដោយ​បោះបង់​តួនាទី​ជាទីប្រឹក្សា

លោក Ralf Rangnick បានចែកផ្លូវពីក្លិប Manchester United ដោយអតីតអ្នកចាត់ការបណ្ដោះអាសន្នរូបនេះ បានបញ្ជាក់ថា គាត់នឹងមិនបន្តតួនាទីជាទីប្រឹក្សា ដូចដែលបានព្រមព្រៀងគ្នានៅក្នុងការចរចាជាមួយក្លិបនោះទេ។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ ដែលបានចូលកាន់តំណែងជាអ្នកចាត់ការបណ្ដោះអាសន្ននៅ Man Utd កាលពីចុងខែវិច្ឆិកា ដើមឡើយបានយល់ព្រមបន្តនៅក្លិបក្នុងកិច្ចសន្យារយៈពេល ២ ឆ្នាំក្នុងនាមជាទីប្រឹក្សារបស់អ្នកចាត់ការថ្មី គឺលោក Erik ten Hag។ ប៉ុន្តែបន្ទាប់ពីចូលកាន់តំណែងជាគ្រូបង្វឹកសញ្ជាតិអូទ្រីស លោក Rangnick បានបង្ហើបក្នុងសន្និសីទសារព័ត៌មានថាលោក នឹងចែកផ្លូវពី Man Utd ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ Man Utd បាននិយាយថា៖ “យើងសូមថ្លែងអំណរគុណចំពោះ Ralf Rangnick សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នក្នុងរយៈពេល៦ខែកន្លងមកនេះ។ តាមរយៈការព្រមព្រៀងគ្នាទៅវិញទៅមក ឥឡូវនេះ Ralf នឹងផ្តោតតែលើតួនាទីថ្មីរបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអូទ្រីស ហើយនឹងមិនទទួលយកតួនាទីជាទីប្រឹក្សានៅ Old Trafford នោះទេ”។

លោក Rangnick បាននាំ Man United ឱ្យទទួលបានពិន្ទុទាបក្នុងក្របខណ្ឌ Premier League សរុបចំនួន ៥៨ពិន្ទុ។ ពួកគេ បានបរាជ័យក្នុងការទទួលបានកៅអី Champions League បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង