×

ប្រទេស​វៀតណាម​ដាក់ឱ្យ​ដំណើរការ​ស្ពាន​កញ្ចក់​ដ៏វែង​ជាងគេ​បំផុត​ក្នុងពិភពលោក

វៀតណាម៖ ស្ពានកញ្ចក់ដ៏វែងជាងគេនៅលើពិភពលោកដែលស្ថិតនៅក្នុងខេត្ត Son La ភាគពាយ័ព្យប្រទេសវៀតណាមបានដាក់ឱ្យដំណើរការជាសាធារណៈហើយកាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការសម្តែងនូវរបាំនាគសម្រាប់ជាការជូនពរក្នុងឱកាសសម្ពោធស្ពានកញ្ចក់។

ស្ពានកញ្ចក់នេះមានឈ្មោះថា The Bah Long ដែលមានន័យថា “នាគស” វាមានប្រវែងសរុបចំនួន ៦៣២ម៉ែត្រ បានសាងសងឡើងពីប្រភេទកញ្ចក់រឹងកម្រាស់ ៤០មីលីម៉ែត្រចំនួនបីស្រទាប់ និងអាចផ្ទុកចំនួនមនុស្សសរុបបាន ៤៥០នាក់។

ស្ពានកញ្ចក់នេះ គឺត្រូវគេកសាងឡើងដើម្បីតភ្ជាប់ភ្នំចំនួនពីរដែលមានចម្ងាយចន្លោះពីគ្នាប្រវែងជាង ១៥០ម៉ែត្រ ហើយប្រវែងដែលសេសសល់គឺបានសាងសង់ឡើងអមភ្ជាប់ទៅនឹងជំរាលនៃជ្រលងភ្នំទំាងពីរ។
ម្យ៉ាងទៀតស្ពានកញ្ចក់នេះ ក៏បានទទួលលការចុះបញ្ជីទទួលស្គាល់ទៅក្នុងកំណត់ត្រាពិភពលោកហ្គីណេសថាជាប្រភេទស្ពានកញ្ចក់ដែលមានប្រវែងវែងជាងគេបង្អស់នៅក្នុងពិភពលោក ដោយបានយកឈ្នះលើកំណត់ត្រាចាស់របស់ស្ពានកញ្ចក់នៅក្នុងខេត្ត ក្វាងទុង ប្រទេសចិនដែលមានប្រវែងសរុប ៥២៦ម៉ែត៕


ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង