×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកជំនាញ​ដោះដូរ​កីឡាករ បង្ហើប​ពី​អ្នកដែល​អាចជំនួស Lukaku នៅ Chelsea

លោក Fabrizio Romano អ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករ បាននិយាយពីស្ថានភាពរបស់កីឡាករ Romelu Lukaku នៅ Chelsea ។

Lukaku បានខកចិត្តយ៉ាងខ្លាំងចាប់តាំងពីបានចូលរួមពីក្រុម Inter Milan កាលពីរដូវក្តៅមុន។ សារព័ត៌មាន CaughtOffside បានបង្ហាញថា Lukaku បានផ្លាស់ប្តូរភ្នាក់ងាររបស់ខ្លួន ដោយអ្នកតំណាងថ្មីរបស់គេ គ្រោងនឹងធ្វើការពិភាក្សាជុំវិញការផ្ទេរត្រលប់ទៅ Inter វិញ។

លោក Romano មិនបានបញ្ជាក់លម្អិតអំពីរឿងនេះទេ ប៉ុន្តែលោកថា Lukaku បានគិតអំពីអនាគតរបស់ខ្លួន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អាទិភាពរបស់ Chelsea សម្រាប់ពេលនេះ គឺការពង្រឹងតំបន់ការពារ ប៉ុន្តែលោក Romano ក៏បាននិយាយថា ខ្សែប្រយុទ្ធ RB Leipzig កីឡាករ Christopher Nkunku ត្រូវបានចាប់អារម្មណ៍ដោយក្រុមដែលស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង