×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

មនុស្ស​២នាក់​រងរបួស និង​ផ្ទះជិត​៣០ខ្នង​ដួលរលំ ដោយសារ​ខ្យល់កន្ត្រាក់​ក្នុង​ស្រុក២​នៃខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ បានរងរបួស និងផ្ទះជិត ៣០ខ្នង ត្រូវបានដួលរលំ និងខូចខាតធ្ងន់ធ្ងរ ក្រោយជួបឧបទ្ទវហេតុខ្យល់កន្ត្រាក់ បានកើតឡើងលើស្រុកចំនួន២ នៃខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

អាជ្ញាធរស្រុកគងពិសី បានឱ្យដឹងថា ស្រុកគងពិសី មានទទួលភ្លៀងមួយមេយ៉ាងធំ លាយឡំនឹងខ្យល់កន្ត្រាក់។ ក្រៅពីនេះ ភ្លៀងបានធ្លាក់រាយប៉ាយនៅតាមឃុំមួយចំនួន រួមនឹងខ្យល់បានបោកបក់យ៉ាងខ្លាំង បណ្តាលឱ្យឃុំចំនួន ៤ មាន ឃុំស្ដុក ឃុំស្នំក្រពើ ឃុំមហាឫស្សី ឃុំអង្គពពេលនៃស្រុកគងពិសី បានរងនូវបាតុភូតធម្មជាតិ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន ២៥ខ្នង បានដួលរលំ និងប៉ើងដំបូល។ ឧបទ្ទវហេតុខ្យល់កន្ត្រាក់នេះ ក៏បណ្តាលឱ្យប្រជាពលរដ្ឋចំនួន ២នាក់ បានរងរបួស និងកំពុងស្ថិតក្រោមការព្យាបាលពីក្រុមគ្រូពេទ្យ និងម៉ូតូមួយគ្រឿងបានរងការខូចខាតធ្ងន់ធ្ងរផងដែរ ដោយផ្ទះរលំសង្កត់។

ដោយឡែក ក្នុងឃុំព្រះខែ នៃស្រុកបសេដ្ឋ ក៏បានរងគ្រោះដោយខ្យល់កន្ត្រាក់នេះផងដែរ ក្នុងនោះបានធ្វើឱ្យផ្ទះមួយខ្នងបានប៉ើងដំបូលទៅលើផ្លូវ តែមិនបណ្តាលឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួសទេ៕

អត្ថបទ៖ ប៊ុត សារុន

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង