×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

អតីតស្វាមី​របស់​តួឯកស្រី សាន់ឆាយ ថា​នាង​មាន​ជំងឺផ្លូវចិត្ត ប៉ុន្តែ​មិនព្រម​ទៅ​ពេទ្យព្យាបាល

ចិន៖ ទោះបីជាបានលែងលះគ្នាដាច់ស្រេចហើយក៏ពិតមែន ប៉ុន្តែភាពជំពាក់ជំពិនរវាង តារាសម្តែងស្រី Babie Hsu និងអតីតស្វាមី Wang Xiaofei នៅតែមានព័ត៌មានលេចឮមិនចេះចប់ដោយនៅថ្ងៃទី៣០ ខែឧសភា អតីតស្វាមីរបស់តារាសម្តែង Babie បានឱ្យដឹងថា កាលពីអំលុងខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ Babie បានដាក់ពាក្យលែងលះលោកដែលពេលនោះជាពេលវេលាស្មុគស្មាញខ្លាំងដោយលោក ត្រូវហោះហើរទៅមកពីទីក្រុងប៉េកាំង ទៅ កោះតៃវ៉ាន់ជាញឹកញាប់ដើម្បីចាត់ចែងមុខជំនួញផង និងដោះស្រាយបញ្ហាគ្រួសារផងដែរ។

Wang Xiaofei បានបន្តឱ្យដឹងថា វាមិនមែនជារឿងងាយស្រួលឡើយ ដែលត្រូវហោះហើរទៅមកក្នុងអំលុងពេលនៃវិបត្តិកូវីដ១៩កំពុងផ្ទុះឡើងបែបនេះ។ ទោះជាយ៉ាងណាគ្រប់យ៉ាង ក៏ត្រូវបានបញ្ចប់ទៅមិនអាចស្រោចស្រង់បានដដែល។ Wang Xiaofei បានរំឭកឱ្យដឹងថា អតីតភរិយារបស់លោកមានជំងឺផ្លូវចិត្ត ប៉ុន្តែមិនព្រមទៅពេទ្យដើម្បីពិគ្រោះជាមួយគ្រូពេទ្យឡើយ។ ផ្ទុយទៅវិញ នាងបែរជាទិញថ្នាំខុសច្បាប់ ដែលលោកត្រូវចំណាយលើថ្លៃថ្នាំឱ្យនាងជាង ៣ម៉ឺនដុល្លារក្នុងមួយខែ។

តាមការចុះផ្សាយដោយព័ត៌មានក្នុងស្រុកបានឱ្យដឹងថា បន្ទាប់ពីរៀបការជាមួយគ្នាមក Xiaofei និង Babie ជួយគ្នាចេញថ្លៃការចំណាយប្រចាំខែ ប៉ុន្តែចាប់តាំងពីនាងរំលូតកូនទី៣មក សុខភាពរបស់នាង ចុះខ្សោយមិនអាចធ្វើការងារច្រើនបានឡើយ។ ម៉្យាងនាង ក៏ចង់ចំណាយពេលវេលាជាមួយកូនរបស់នាងទាំង២ឱ្យបានច្រើន ទើបធ្វើឱ្យសកម្មភាពក្នុងសិល្បៈស្ងប់ស្ងាត់ និងប្រាក់ចំណូលក៏ធ្លាក់ចុះតាមនោះដូចគ្នា។ ដូចនេះហើយរាល់ការចំណាយប្រចាំខែ បានធ្លាក់លើ Wang Xiaofei ជាអ្នករ៉ាប់រងទាំងស្រុង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង