ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ តារាសម្តែង យ៉ែម ស្រីពេជ្រ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីផេកបណ្តាញសង្គមជាច្រើនបានចែករំលែកឱ្យដឹងថា នាងបានក្រុងពាលីទទួលថតរឿងបុរាណថៃមួយជាមួយតារាប្រុសល្បីឈ្មោះ Toey Pongsakron។
តាមការលេចឮព័ត៌មានតៗគ្នាបានបញ្ជាក់ឱ្យដឹងថា រឿងភាគបុរាណបែបប្រវត្តិសាស្ត្រនេះគឺស្ថិតក្នុងសម័យសុខោទ័យដែលឆ្លងមកសម័យទំនើប។ ទោះជាយ៉ាងណា សាច់រឿងពិតប្រាកដមិនទាន់ដឹងច្បាស់នៅឡើយថាយ៉ាងណានោះ។
គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែល យ៉ែម ស្រីពេជ្រ បានសហការថតភាពយន្តជាមួយនឹងប្រទេសថៃដែលនាងបានបង្ហាញអារម្មណ៍រំភើបជាមួយឱកាសនេះជាខ្លាំង។ ទន្ទឹមនឹងភាពយន្តមួយនេះ កំពុងចាប់ផ្តើមដំណើរការនោះ ក៏មានមតិជាច្រើនបាននាំគ្នាបង្ហាញការមិនពេញចិត្តដែលនាងព្រមទទួលថតភាពយន្តបុរាណបែបប្រវត្តិសាស្ត្រមួយនេះជាមួយប្រទេសដែលតែងមានបញ្ហាវប្បធម៌ជាមួយគ្នាបែបនេះ៕