×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្លិប Liverpool ទាមទារ​ការ​សូមទោស​ពី​រដ្ឋមន្ត្រី​កីឡា​បារាំង

ប្រធានក្លិប Liverpool លោក Tom Werner បានទាមទារឱ្យមានការសូមទោសពីរដ្ឋមន្ត្រីកីឡានៃប្រទេសបារាំង បន្ទាប់ពីរដ្ឋមន្ត្រីបារាំង បានមានប្រសាសន៍ថា អ្នកគាំទ្រ Liverpool ដែលកាន់សំបុត្រក្លែងក្លាយ និងការគ្រប់គ្រងអ្នកគាំទ្រមិនល្អ បានបង្កបញ្ហាដែលបានធ្វើឱ្យប៉ះពាល់ដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ។

ការប្រកួតនៅកីឡដ្ឋាន Stade de France ដែល Real Madrid ឈ្នះ ១-០ ត្រូវបានពន្យារពេលជាងកន្លះម៉ោង បន្ទាប់ពីប៉ូលិស បានព្យាយាមរារាំងមនុស្សដែលព្យាយាមចូលទៅក្នុងកីឡដ្ឋាន។ អ្នកគាំទ្រមួយចំនួន រួមទាំងកុមារ ត្រូវបានប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ពួកគេ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីកីឡាបារាំងលោកស្រី Amelie Oudea-Castera បានថ្លែងថា បញ្ហាដំបូងគឺបណ្តាលមកពីអ្នកគាំទ្រ Liverpool មិនមានសំបុត្រត្រឹមត្រូវ ហើយបានចោទប្រកាន់ក្លិបថា បានអនុញ្ញាតឱ្យអ្នកគាំទ្ររបស់ពួកគេធ្វើ “សកម្មភាពព្រៃ” ។ ចំណែករដ្ឋមន្ត្រីមហាផ្ទៃបារាំង Gerald Darmanin បានបន្ថែមថា មានការក្លែងបន្លំ (សំបុត្រ)។

ទោះជាយ៉ាងណា Liverpool បានវាយបកវិញកាលពីល្ងាចថ្ងៃចន្ទ នៅក្នុងលិខិតមួយទៅកាន់ រដ្ឋមន្ត្រីបារាំង ដោយពណ៌នាការអត្ថាធិប្បាយរបស់លោកស្រីថា “គ្មានការទទួលខុសត្រូវ គ្មានវិជ្ជាជីវៈ និងមិនគោរពទាំងស្រុង” ចំពោះអ្នកគាំទ្រដែលរងផលប៉ះពាល់។

ប្រធានក្លិបហង្សក្រហម ត្រូវបានដកស្រង់សម្តីដោយកាសែត Liverpool Echo ថា៖ “ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League គួរតែជាទស្សនីយភាពដ៏ល្អបំផុតមួយនៅក្នុងកីឡាពិភពលោក ហើយផ្ទុយទៅវិញ វាបានក្លាយទៅជាការដួលរលំផ្នែកសន្តិសុខដ៏អាក្រក់បំផុតដែលមិនអាចបំភ្លេចបាន នាពេលថ្មីៗនេះ” ។

“ក្នុងនាមអ្នកគាំទ្រទាំងអស់ដែលបានជួបប្រទះនូវសុបិនអាក្រក់នេះ ខ្ញុំទាមទារឱ្យមានការសូមទោសពីអ្នក និងធានាថា អាជ្ញាធរបារាំង និង UEFA អនុញ្ញាតឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងតម្លាភាព”។

UEFA បានរៀបចំការស៊ើបអង្កេតឯករាជ្យមួយលើឧប្បត្តិហេតុនេះ ខណៈដែលលោកស្រី Oudea-Castera បាននិយាយថា ពួកគេនឹងបង្កើតរបាយការណ៍ក្នុងរយៈពេល ១០ថ្ងៃ។

នៅក្នុងបទសម្ភាសមួយទៅកាន់គេហទំព័រ Liverpool លោកBilly Hogan នាយកប្រតិបត្តិក្លិប បាននិយាយថា ពួកគេក៏កំពុងពិនិត្យលើផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនអ្នកគាំទ្ររបស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង