កូរ៉េខាងត្បូង៖ ស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ Park Shin Hye និង Choi Tae Joon បានសម្រេចចិត្តរៀបការជាមួយគ្នាកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ដោយពេលនេះតារាសម្តែងស្រី Park Shin Hye សម្រាលបានកូនប្រុសម្នាក់ហើយ។ នេះបើយោងតាមការប្រកាសឱ្យដឹងពីផលិតកម្ម Salt Entertainment នៅថ្ងៃទី៣១ ខែឧសភា នេះ។
ជាក់ស្តែង កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ Park Shin Hye បានប្រកាសថា នាងកំពុងពពោះកូនក្នុងផ្ទៃជាមួយនឹង Choi Tae Joon ហើយមកដល់ពេលនេះ អ្នកទាំង២ក៏ទទួលបានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ ដែលបានធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមអបអរដល់តារាក្នុងដួងចិត្តទាំង២ផងដែរ៕