ថៃ៖ វិធានការសម្រាប់អ្នកដំណើរទៅកាន់ប្រទេសថៃ នឹងត្រូវបន្ធូរបន្ថយបន្តទៀត ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២តទៅ។
មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ១៩ថៃ បានប្រកាសកាលពីថ្ងៃទី២០ ខែឧសភាថា នឹងលុបចោលវិធានការមួយចំនួន ដោយសារតែចំនួនភ្ញៀវបរទេស ដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ មានកម្រិតទាប។ មិនតែប៉ុណ្ណោះ ប្រទេសជាច្រើនកំពុងបើកព្រំដែនឡើងវិញ ដើម្បីជំរុញសេដ្ឋកិច្ច។
ចាប់ពីថ្ងៃទី១ ខែមិថុនា អ្នកដំណើរដែលមិនបានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនទាន់ពេញលេញ អាចធ្វើតេស្តរហ័ស ឬការធ្វើតេស្ត PCR ក្នុងរយៈពេល ៧២ម៉ោងមុនចេញដំណើរ។ អ្នកដែលមិនធ្វើដូច្នេះ នឹងត្រូវដាក់ឱ្យនៅធ្វើចត្តាឡីស័ក រហូតដល់លទ្ធផលតេស្ត ត្រូវបានចេញ។
លើសពីនេះ អ្នកដំណើរបរទេស ត្រូវចុះឈ្មោះ Thailand Pass និងផ្តល់ព័ស្តុតាងនៃការទិញការធានារ៉ាប់រងកូវីដ១៩ស្មើនឹង ១ម៉ឺនដុល្លារអាមេរិក៕