ពោធិ៍សាត់៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ វេលាម៉ោង ១០:០៥នាទី មានករណីដាច់ចរន្តអគ្គិសនីនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលមកពីសត្វទោច តោងលើខ្សែភ្លើង។
ក្រុមការងារបច្ចេកទេសអគ្គិសនីបាត់ដំបង បានធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ ក្រោយមកបានរកឃើញមូលហេតុ ដោយសារឆក់សត្វទោច នៅលើខ្សែបណ្ដាញ MV នៅចំណុចស្ទឹងកាច់ នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រុមការងារបច្ចេកទេស បានត្រួតពិនិត្យរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនីឡើងវិញ នៅវេលាម៉ោង ១១:៣០នាទី៕