ហុងកុង៖ ថ្ងៃកំណើតឈានចូលវ័យ ៤៧ឆ្នាំ Charmaine Sheh បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង បន្ទាប់ពីអ្នកគាំទ្ររបស់នាងនាំគ្នាផ្ញើកាតជូនពរថ្ងៃកំណើតសរសេរដោយដៃឱ្យនាងឆ្នាំនេះ ដែលកាតជូនពរទាំងនោះ បានផ្ញើឱ្យតារាស្រីរូបនេះឈានចូលវ័យ ៤៧ឆ្នាំមានរហូតដល់ ១១៥កាតឯណោះ។
ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាសរសើរ និងរឹតតែចូលចិត្តតារាស្រីរូបនេះកាន់តែខ្លាំងនោះ គឺ Charmaine Sheh បានចំណាយពេល ៥ម៉ោងឆ្លើយតបទៅអ្នកគាំទ្ររបស់នាងវិញទៅតាមអត្ថន័យនៃកាតនីមួយៗ និងបានចែករំលែកតាមរយៈ Weibo វិញជាការឆ្លើយតប។
ក្រៅពីអ្នកគាំទ្រជាច្រើននាំគ្នាជូនពរនាងហើយនោះ ក៏នៅមានមិត្តរួមសិល្បៈបានចូលរួមជូនពរ Charmaine Sheh ដូចគ្នា ហើយអ្វីដែលគ្រប់គ្នាចង់ឃើញនោះគឺសង្ឃឹមថានាងនឹងអាចលាភាពនៅលីវមានគ្រួសារឆាប់ៗនេះផងដែរ៕