×

សំដីរបស់ Yang Mi ទាំង​ប៉ុន្មាននេះ កំពុង​ធ្វើឱ្យ​គ្រប់គ្នា​យល់ថា នាង​កំពុង​បង្ហើប​មូលហេតុ​នៃ​ការលែងលះ​ជាមួយ​អតីតស្វាមី Hawick Lau

កម្សាន្ត៖ ថ្មីៗនេះ កម្មវិធីកម្សាន្តមួយដែលមានតារាកិត្តិយសជាច្រើន នាំគ្នាចូលរួមដែលក្នុងនោះក៏មានតារាសម្តែងស្រីឆ្នើម Yang Mi ផងដែរកំពុងធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីនាងបានឆ្លើយសំណួរពីកម្មវិធីទាក់ទិននឹងស្នេហា ដែលជារឿយៗតារាស្រីរូបនេះ តែងនិយាយដដែលៗនូវពាក្យថា “ត្រូវស្រលាញ់ខ្លួនឯងមុនជានិច្ច”។

Yang Mi បានចែករំលែកគំនិតរបស់ខ្លួននៅក្នុងទំនាក់ទំនងស្នេហាបែបនេះថា៖ “ពេលខ្លះយើងមិនអាចហាមខ្លួនឯងមិនឱ្យចូលចិត្តអ្នកណាម្នាក់បានឡើយ ប៉ុន្តែសម្រាប់នាង ប្រសិនទំនាក់ទំនងមួយហ្នឹង ធ្វើឱ្យនាងមានអារម្មណ៍ថាហត់នឿយ មិនអាចស្រោចស្រង់បានទេនោះ នាងក៏នឹងបញ្ចប់ទំនាក់ទំនងមួយនោះដោយមិនពិចារណាច្រើនឡើយ”។

Yang Mi បានបន្ថែមថា៖ “នៅក្នុងទំនាក់ទំនងស្នេហា យើងមិនចាំបាច់ខ្វល់ច្រើនពីអារម្មណ៍នៃភាគីម្ខាងទៀតច្រើនពេកនោះទេ ប៉ុន្តែគួរគិតពីអារម្មណ៍របស់ខ្លួនជាមុនដោយស្រលាញ់ខ្លួនឯងឱ្យបានច្រើន មុនស្រលាញ់អ្នកដទៃ”។

គួរបញ្ជាក់ដែរថា ពាក្យទាំងនេះ បានធ្វើឱ្យមហាជននាំគ្នាយល់ថា នាងកំពុងបង្ហើបមូលហេតុនៃការលែងលះរវាងនាង និងអតីតស្វាមី Hawick Lau ដែលបានបញ្ចប់ទំនាក់ទំនងប្តីប្រពន្ធកាលពីឆ្នាំ២០១៨ កន្លងទៅដោយបន្សល់នូវកូនស្រីម្នាក់ទាំងនៅតូច៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង