ភ្នំពេញ៖ អ្នកគាំទ្ររបស់តារាបណ្តាញសង្គមហ្វេសបុក Peypey Dy កំពុងនាំគ្នាឆ្ងល់គ្រប់គ្នាបន្ទាប់ពីលោកបានបង្ហោះរូបផ្អែមល្ហែមជាមួយសមាជិកក្រុម ម៉ែសេះ ភ្ជាប់ជាមួយពាក្យបែបនេះថា “សន្យាថាយើងនឹងស្រលាញ់គ្នាបែបនេះរហូត មិនថាមានរឿងអ្វីកើតឡើង ខ្ញុំនឹងនៅតែព្យាយាមឱ្យអស់ពីសមត្ថភាពរកស្មៅឱ្យសេះស៊ីឱ្យបាន”។
គ្រាន់តែផុសបែបនេះភ្លាម មហាជនជាច្រើនដែលធ្លាប់តាមដានក្រុមរបស់ Peypey Dy បាននាំគ្នាខមមិនសួរគ្រប់គ្នាថាជាការពិត ឬយ៉ាងណា។ បើទោះជាទទួលបានការសួរចង់ដឹងចម្លើយជាច្រើនពីមហាជនយ៉ាងណាក៏ដោយ ក៏មិនទាន់មានការបញ្ជាក់ពីសមីខ្លួននៅឡើយថា ការពិតយ៉ាងណាឱ្យប្រាកដនោះ៕