×

តួលេខ​អ្នកស្លាប់​កើនឡើង​ដល់១០០នាក់​ដោយសារ​តែជំនន់​ពី​ទឹកភ្លៀង​និង​រអិលបាក់ដី​នៅក្នុង​ប្រទេស​ប្រេស៊ីល

ប្រេស៊ីល៖ តួលេខជនរងគ្រោះដែលស្លាប់ដោយសារតែទឹកជំនន់បណ្តាលមកពីទឹកភ្លៀងធ្លាក់ដ៏ជោគជាំនោះបានកើនឡើងដល់១០០នាក់ហើយនៅក្នុងប្រទេសប្រេស៊ីល មិនតែប៉ុណ្ណោះវាបង្កឱ្យមានការរអិលបាក់ដីនៅតាមតំបន់មួយចំនួនក្នុងភាគឦសានប្រទេសទៀតផង។

ដោយឡែកទីភ្នាក់ងារព័ត៌មានបារាំង AFP បានរាយការណ៍ឱ្យដឹងបន្ថែមទៀតថា មានការរអិលបាក់ដីជាច្រើនកន្លែង ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមសហគមន៍ពលរដ្ឋក្រីក្រមួយចំនួននៅជាយទីក្រុង Recife នៃរដ្ឋ Pernambuco និងបណ្តាលឱ្យពលរដ្ឋមួយចំនួនបាត់បង់ជីវិតនិង ១៤នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។

ចំណែកឯលោកប្រធានាធិបតីប្រេស៊ីល Jair Bolsonaro វិញ ក៏បានធើ្វដំណើរទៅកាន់តំបន់រងគ្រោះខាងលើនេះកាលពីថ្ងៃចន្ទកន្លងទៅ ដោយបានសន្យាថានឹងខិតខំជួយទៅដល់អ្នកដែលរងផលប៉ះពាល់ឱ្យអស់ពីសមត្ថភាពក្នុងការជួយសម្រាលទុក្ខលំបាករបស់ពួកគេនៅក្នុងគ្រាដ៏តានតឹងមួយនេះ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Aljazeera

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង