×

ខ្មាន់កាំភ្លើ ង​បាញ់ប្រហា រ​នៅ​មន្ទីរពេទ្យ​សហរដ្ឋអាមេរិក សម្លា ប់​មនុស្ស​៤នាក់

អាមេរិក៖ បុរសម្នាក់ប្រដាប់ដោយកាំភ្លើង បានបើកការបាញ់ប្រហារ កាលពីថ្ងៃពុធ ទី១ ខែមិថុនា នៅខាងក្នុងមន្ទីរពេទ្យក្នុងក្រុង Tulsa ក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។ យោងតាមប៉ូលីស ខ្មាន់កាំភ្លើង បានស្លាប់។ មនុស្សចំនួន ៤នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស។

ក្រុង Tulsa មានប្រជាជនប្រហែល ៤១១.០០០នាក់ ហើយមានទីតាំងចម្ងាយ ១៦០គីឡូម៉ែត្រ ភាគឦសាននៃក្រុង Oklahoma City ។

ប៉ូលីស បានឱ្យដឹងថា បុរសម្នាក់ បានបើកការបាញ់ប្រហារនៅជាន់ទីពីរនៃអគារមួយ ក្នុងបរិវេណមន្ទីរពេទ្យ។

ការបាញ់ប្រហារ នៅក្រុង Tulsa បានកើតឡើង បន្ទាប់ពីការបាញ់ប្រហារដ៏ធំចំនួនពីរផ្សេងទៀត នៅក្នុងសហរដ្ឋអាមេរិកក្នុងខែឧសភា។

កាលពីសប្តាហ៍មុន ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់កុមារ ១៩នាក់ និងគ្រូបង្រៀន ២នាក់នៅសាលាបឋមសិក្សាមួយក្នុងទីក្រុង Uvalde រដ្ឋតិចសាស់។ លោកប្រធានាធិបតីអាមេរិក Joe Biden បានសន្យាថានឹងជួបជាមួយសភា ដើម្បីពិភាក្សាអំពីច្បាប់កាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារ។

កាលពីដើមខែឧសភា អ្នកបាញ់ប្រហារម្នាក់ បានសម្លាប់មនុស្ស ១០នាក់ នៅផ្សារទំនើប ក្នុងក្រុង Buffalo រដ្ឋញូវយ៉ក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង