×

ឈឺចាប់ខ្លាំងពេក ស្ត្រី​ជនជាតិអ៊ុយក្រែន​ម្នាក់​រត់ចូល​កម្មវិធី​មហោស្រព​ភាពយន្ត Cannes រួច​ស្រែក​ទាំងឈឺចាប់ថា “សូម​បញ្ឈប់​ការរំលោភ​សេពសន្ថវៈ​មកលើ​ពួកយើងទៀត”

អ៊ុយក្រែន៖ សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តដោយរុស្ស៊ីតាមបំផ្លាញប្រទេស អ៊ុយក្រែន ឥតស្រាកស្រាន្ត និងបានបំផ្លាញតំបន់មួយចំនួនក្នុងប្រទេសមួយនោះខ្ទេចគ្មានសល់។ យ៉ាងណាមិញ ពេលនេះរុស្ស៊ីបានប្តូរយុទ្ធសាស្ត្រដោយឱ្យទាហានរបស់ខ្លួនរំលោភប្រជាជនអ៊ុយក្រែន ទាំងប្រុសទាំងស្រី ជាទារុណកម្មជំនួសដោយការប្រើអាវុធ។

ក្មេងប្រុសស្រីអាយុចាប់ពី ៩ខែឡើងទៅត្រូវបានទាហានអ៊ុយក្រែនរំលោភនៅចំពោះមុខឪពុកម្តាយពួកគេ ដោយក្នុងនោះមានទារកអាយុ ១ខួបម្នាក់បានស្លាប់។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែមនុស្សចាស់ដែលមានអាយុជាង ៦០ឆ្នាំ និងជាង ៧០ឆ្នាំក៏ត្រូវទាហានអ៊ុយក្រែនមិនលើកលែងដែរ។

គួររំឭកថា ភាពឈឺចាប់ទាំងប៉ុន្មាននេះបានធ្វើឱ្យស្ត្រីម្នាក់លាភពណ៌តំណាងឱ្យទង់ជាតិប្រទេសអ៊ុយក្រែងលើខ្លួនរួចរត់ចូលក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes ទាំងអាក្រាតកាយ និងបានស្រែកទាំងឈឺចាប់ថា “សូមបញ្ឈប់ការរំលោភសេពសន្ថវៈមកលើពួកយើងទៀត”។

គួរបញ្ជាក់ដែរថា សង្គ្រាមមួយនេះបានធ្វើឱ្យប្រជាជនអ៊ុយក្រែនស្លាប់ និងរបួសជាច្រើននាក់។ ទង្វើរបស់រុស្ស៊ីបានធ្វើឱ្យមនុស្សទូទាំងប្រទេសនាំគ្នាថ្កោលទោស សូម្បីតែប្រជាជនរុស្ស៊ីផ្ទាល់ក៏មិនពេញចិត្តចំពោះទង្វើដ៏សាហាវព្រៃផ្សៃរបស់អ្នកដឹកនាំខ្លួនផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង