ភ្នំពេញ៖ អ្នកម្តាយកូនមួយអ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា បានធ្វើឱ្យមនុស្សជាច្រើន លាន់មាត់សរសើរពីដងខ្លួនដ៏ស្រស់ស្អាតរបស់នាងដែលទោះជាមានកូនមួយហើយក៏ពិតមែន ប៉ុន្តែសម្រស់របស់តារាបណ្តាញសង្គមរូបនេះ ពិតជាសិចស៊ីរហូតធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំង។
យ៉ាងណាមិញ រូបរាងដ៏គួរឱ្យទាក់ទាញនេះ បានមកដោយការព្យាយាមហាត់ប្រាណជាប្រចាំរហូតទទួលបានរូបរាងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ក្រៅពីមានដងខ្លួនស្រលូនហើយនោះ ហ្វីយ៉ាតា ថែមទាំងមានកម្ពស់ខ្ពស់ស្រលះដែលមើលទៅហាក់គ្មានទាស់ចន្លោះកន្លែងណាបន្តិចឡើយ។
ដោយសារតែរូបសម្រស់ និងដងខ្លួនល្អឥតខ្ចោះបែបនេះហើយ ទើបធ្វើឱ្យបុរសជាច្រើនប្រាថ្នាចង់បាននាងមកមើលថែ ពោលបន្ទាប់ពីចែកផ្លូវគ្នាជាមួយនឹងតារាចម្រៀង ហេង ពិទូ មិនបានប៉ុន្មានផង ហ្វីយ៉ាតា អាចរកបានអ្នកស្អំបេះដូងបានមួយរំពេចជាជនជាតិបរទេសសង្ហាសក្តិសមគ្នាជាខ្លាំង។
គូស្នេហ៍មួយនេះ សុទ្ធសឹងតែមានចំណូលចិត្តថតរូបដូចគ្នាដែលជារឿយៗ អ្នកទាំង២តែងបង្ហាញរូបថតជាច្រើននៅលើបណ្តាញសង្គម រហូតភាពទាក់ទាញទាំងនេះធ្វើឱ្យអ្នកទាំង២ទទួលបានឱកាសការងារថតផ្សព្វផ្សាយបែបគូស្នេហ៍មានដូចជាការផ្សព្វផ្សាយខុនដូ សម្អាងការ និងផលិតផលជាច្រើនទៀតដែលអ្នកទាំង២ក្តោបបានការងាររួមគ្នាជាបន្តបន្ទាប់។
ចង់ដឹងថា អ្នកម្តាយកូន១រូបនេះ ស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕