×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សេន ប៊ុនថេន មិន​បង្អង់យូរ​នឹង​ត្រឡប់​មក​សង្វៀន CBS គុនខ្មែរជាថ្មី ក្រោយ​ជួយ​លើកមុខមាត់​ប្រទេស​លើឆាកអន្តរជាតិ

ជាពិធីករសង្វៀនប្រដាល់ CBS គុនខ្មែរផង និងជាអ្នកបង្វឹកក្រុមប្រដាល់គុនខ្មែរជម្រើសជាតិកម្ពុជាផង លោក សេន ប៊ុនថេន ពិតជាមានភាពមមាញឹកខ្លាំងជាមួយកម្មវិធីរបស់ CTN និងក្រុមជម្រើសជាតិប្រដាល់ ដោយលោកទើបតែបានរួមចំណែកយ៉ាងធំធេង ក្នុងការលើកស្ទួយវិស័យមួយនេះ ឱ្យកាន់មានភាពល្បីល្បាញលើឆាកអន្តរជាតិ។

កាលពីពេលថ្មីៗនេះ លោក សេន ប៊ុនថេន បានឃើញកីឡាករ ទូច រ៉ាឆាន់ (បឺត សង្ឃឹម) ទទួលបានមេដាយមាស 1គ្រឿង លើវិញ្ញាសាកីឡាឃីកបុកស៊ីង ទម្ងន់ 57គីឡូក្រាម និងកីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) ទទួលបានមេដាយមាស 1គ្រឿង លើកីឡាប្រដាល់គុនខ្មែរ (វិញ្ញាសា Muay) ទម្ងន់ 63.5 គីឡូក្រាមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី 31 ដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះ។

បន្ទាប់ពីរួមចំណែកជួយឱ្យកីឡាករកម្ពុជាទាំង 2 រូប ដណ្ដើមបានមេដាយមាស 2 គ្រឿង ព្រមទាំងមេដាយប្រាក់ និងសំរឹទ្ធច្រើនគ្រឿងទៀតដោយកីឡាករដទៃ ជូនជាតិមាតុភូមិ អតីតអ្នកប្រដាល់ល្បីឈ្មោះរូបនេះ នឹងវិលត្រឡប់មកលើសង្វៀន CBS គុនខ្មែរ ឡើងវិញក្នុងនាមជា អ្នកអត្ថាធិប្បាយ ក៏ដូចជាពិធិករដ៏ឆ្នើមផងដែរ។

លោក សេន ប៊ុនថេន បានផ្អាកពីសង្វៀន CBS គុនខ្មែរ មួយរយៈ ដោយសារជាប់កាតព្វកិច្ចជាមួយប្រតិភូកីឡារបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ប៉ុន្តែលោកបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022។ មិនបង្អស់យូរទេ លោកបានប្រញាប់មកកាន់សង្វៀនដែលជា Boxing League ដំបូងគេបង្អស់នៅកម្ពុជារបស់ស្ថានីយទូរទស្សន៍ CTN ។

សូមជម្រាបថា CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង 7 យប់ដល់ 9 យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង