×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ក្រុមកីឡា​ឥណ្ឌា បង្ហាញ​អាវដ៏ធំ​បំផុត​នៅលើ​ពិភពលោក

ឥណ្ឌា៖ អាវដ៏ធំបំផុតមួយ ត្រូវបានជាប់ក្នុងកំណត់ត្រាពិភពលោក Guinness នៅពេលដែលវាត្រូវបានបង្ហាញដោយក្រុមកីឡា Cricket មួយ ដែលវាមានទំហំ ៦៥ម៉ែត្រ គុណនឹង៤១ម៉ែត្រ។

វាបង្ហាញនៅក្នុងការប្រកួតបិទរដូវកាលរវាងក្រុម Gujarat Lions និង Rajasthan Royals នៅកីឡដ្ឋាន Narendra Modi ក្នុងទីក្រុង Ahmedabad ។

មន្រ្តីបាននិយាយថា មនុស្ស ៥៥នាក់ បានចំណាយពេល ៩ថ្ងៃ ដើម្បីបង្កើតអាវដ៏ធំបំផុត ដែលមានបិទស្លាកសញ្ញាក្រុមទាំង១០ របស់លីគ និងលេខ១៥ដែលតំណាងឱ្យខួបលើកទី១៥ របស់លីគ។

មន្ត្រីដដែលបន្តថា ការបោះពុម្ព និងផ្គុំបញ្ចូលគ្នា បានជួបនូវការលំបាកជាច្រើន និងទាមទារនូវការខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ ក្រណាត់អាវ ត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងដេរភ្ជាប់ រួចដឹកមកកាន់កីឡដ្ឋាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង