×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

ថៃ បិទកម្មវិធី​លើ​ទូរសព្ទ​ដែលតាមដាន​អ្នកដំណើរ

ថៃ៖ ប្រទេសថៃ លែងតម្រូវឱ្យអ្នកដំណើរដំឡើងនិងទាញយកកម្មវិធី ឈ្មោះ “Mor Chana” ដែលតាមដានទីតាំងរបស់អ្នកដំណើរស្ថិតនៅក្នុងប្រទេស ទៀតហើយ ដោយក្រសួងសុខាភិបាលប្រទេសនេះ បានបញ្ជាក់ថាវាត្រូវបានបិទហើយ។

មន្ត្រីថៃនិយាយថា កម្មវិធីនេះលែងត្រូវការទៀតហើយ ដូច្នេះហើយទើបត្រូវបានបិទកាលពីថ្ងៃទី១ ខែមិថុនា ដោយសារស្ថានភាពកូវីដ១៩របស់ប្រទេសថៃ មានភាពប្រសើរឡើង។

កម្មវិធី Mor Chana ត្រូវបានបង្កើតឡើងដើម្បីតាមដានទីកន្លែងរបស់អ្នកប្រើប្រាស់ និងប្រាប់ពួកគេថាតើកន្លែងណាដែលមានការឆ្លងកូវីដ១៩។ វាក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋអំពីស្ថានភាពកូវីដ១៩នៅក្នុងប្រទេសថៃ រួមទាំងចំនួនករណីថ្មី ក៏ដូចជាអនុញ្ញាតឱ្យម្ចាស់អាជីវកម្មវាយតម្លៃហានិភ័យនៃការឆ្លងក្នុងចំណោមបុគ្គលិករបស់ពួកគេ៕

This photo taken on August 16, 2020 shows passengers wearing face masks and a protective suit (C) as a preventive measure against the COVID-19 coronavirus arriving at the departure terminal of Suvarnabhumi airport in Bangkok. (Photo by Romeo GACAD / AFP)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង