×

សមត្ថកិច្ចថៃ កំពុង​ស៊ើបអង្កេត​ករណី​អ្នកក្លែងបន្លំ​ជា​ព្រះនាង​មកពី​ខ្សែរាជវង្សខ្មែរ

ថៃ៖ យោងតាមសារព័ត៌មាន Bangkok Post ចុះនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ស្ត្រីម្នាក់ដែលអះអាងថា ជាព្រះនាង ” កុសមៈទេវី នរោត្តម” កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពាក្យបណ្តឹងពីបុគ្គលម្នាក់ដែលបានក្លែងខ្លួនជាព្រះនាងចូលរួមក្នុងព្រឹត្តិការណ៍មួយនៅប្រទេសថៃ កាលពីថ្ងៃទី១៩ ខែមីនា។

ស្ត្រីដែលអះអាងថាជាព្រះនាងខ្មែរ បានអមដោយទីប្រឹក្សាថៃ និងអ្នកអមពីរនាក់ទៀត ដែលអះអាងថា មានព្រះនាម “ប៊ូផានី នរោត្ដម” និង “ស៊ូផាន់ណារី នរោត្ដម” បានជួបអ្នកស៊ើបអង្កេតថៃ នៅនាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្ម។

យោងតាមប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែមីនា សមាគមស្ត្រីថៃអន្តរជាតិនៅក្នុងទីក្រុងបាងកក បានអញ្ជើញព្រះនាងឱ្យចូលរួមក្នុងព្រឹត្តិការណ៍មួយ ប៉ុន្តែមិនអាចចូលប្រទេសថៃបានទេ ដោយសារតែមានអ្នកក្លែងបន្លំ។

សមត្ថកិច្ចថៃបាននិយាយថា របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិយាយថា មានអ្នកអ្នកក្លែងបន្លំ ជាព្រះនាង ” កុសមៈទេវី នរោត្តម” បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។

ស្ត្រីដែលអះអាងថាជាព្រះនាង “កុសមៈទេវី នរោត្តម” បានបន្តថារបាយការណ៍ ទាំងនោះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរាជវង្សរបស់ប្រទេសកម្ពុជា។ ដូច្នេះ គាត់បានស្នើសុំឱ្យប៉ូលិសចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនោះមក៕

(ទស្សនាវីដេអូ)

ប្រភព៖ Bangkok Post

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង