×

ពូកែ​ស្រុះតែ​មីកញ្ចប់​ឱ្យញ៉ាំ​គ្រប់ពេលពេក បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់​សម្រេចចិត្ត​ដាក់ពាក្យ​លែងលះប្រពន្ធ

ឥណ្ឌា៖ យោងតាមសារព័ត៌មាន The New Indian Express បានឱ្យដឹងថា បុរសជនជាតិឥណ្ឌាម្នាក់សម្រេចចិត្តដាក់ពាក្យលែងលះប្រពន្ធរបស់ខ្លួនភ្លាមបន្ទាប់ពីនាងស្រុះមីកញ្ចប់ឱ្យលោកញ៉ាំមួយថ្ងៃ៣ពេល មិនចេះធ្វើម្ហូបអ្វីក្រៅពីនេះឡើយ។ ដោយមិនអាចទទួលយកបាន និងត្រូវទ្រាំញ៉ាំមីឥតឈប់ឈរបែបនេះហើយ ទើបលោកសម្រេចចិត្តដាក់ពាក្យលែងលះទាំងគ្មានស្តាយស្រណោះ។

បញ្ហាមួយនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គមដោយមានមនុស្សជាច្រើនបានចូលរួមមតិផងដែរ។ អ្នកខ្លះបានលើកឡើងថា ជាស្ត្រីត្រូវរៀនវិជ្ជាចម្អិនម្ហូបឱ្យបានល្អ រីឯមតិខ្លះបានលើកឡើងថា ជាបុរសត្រូវរៀនកិច្ចការទាំងនេះឱ្យចេះខ្លួនឯង មិនគួរពឹងផ្អែកចាំប្រពន្ធបម្រើបែបនេះឡើយ។ ចំណែកអ្នកខ្លះក៏បាននិយាយថា ប្រហែលនេះជាចេតនារបស់ប្រពន្ធលោកធ្វើយ៉ាងណាឱ្យលោកដាក់ពាក្យលែងលះនាងហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង