×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Spurs ចរចា​សុំខ្ចី​ជើង​ខ្សែការពារ​របស់ Barcelona ក្នុង​រយៈពេល​២ឆ្នាំ

Barcelona និង Tottenham Hotspur ត្រូវបានរាយការណ៍ថា កំពុងស្ថិតក្នុងការចរចាលើកិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំសម្រាប់ខ្សែការពារសញ្ជាតិបារាំង វ័យ២៦ឆ្នាំ Clement Lenglet ។

ក្រុមអ្នកមានបុណ្យ បានឱ្យដឹងថា Clement Lenglet បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញពី Barcelona ក្នុងទីផ្សារដោះដូរនេះ។ ខ្សែការពារវ័យ ២៦ឆ្នាំរូបនេះ មិនស្ថិតក្នុងគម្រោងរបស់លោក Xavi Hernandez ទេ ហើយការខ្ចីជើងរយៈពេល ២ ឆ្នាំទៅកាន់ Tottenham Hotspur អាចនឹងទៅរួច។

Clement Lenglet បានផ្ទេរទៅ Barcelona ពី Sevilla ក្នុងខែកក្កដា ឆ្នាំ២០១៨។ គេបានលេងត្រឹមតែជាង ១០០០នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ២៦ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់សម្រាប់ Barcelona កាលពីរដូវកាលមុននេះ។

Tottenham នឹងវិនិយោគលើខ្សែការពារកណ្តាលម្នាក់ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ហើយការចុះហត្ថលេខាលើខ្សែការពារកណ្តាល ជាអាទិភាពសម្រាប់ Spurs ដោយសារ Ben Davies ឈានចូលឆ្នាំ ៣០ឆ្នាំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង