×
ព័ត៌មានថ្មី
  1. ហេតុអ្វីការតោងបែបនេះ សំខាន់សម្រាប់ការតេស្តសាកល្បងលើបេក្ខជនកម្លាំងគោជល់ Red Bull Power ?
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ទស្សនកិច្ចនៅអង្គការហ្វារពន្លឺសិល្បៈ ខេត្តបាត់ដំបង
  3. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  4. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  5. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់

Elon Musk និយាយ​ថា​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​របស់គាត់​នឹង​កាត់បន្ថយ​បុគ្គលិក១០%

អាមេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា គាត់មានអារម្មណ៍មិនល្អអំពីបញ្ហាសេដ្ឋកិច្ច ហើយថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់គាត់ ត្រូវការកាត់បន្ថយបុគ្គលិកប្រហែល ១០ភាគរយ។

ក្រុមហ៊ុននេះ នឹងផ្អាកការជួលបុគ្គលិកនៅទូទាំងពិភពលោកផងដែរ។ នេះបើយោងតាមអ៊ីមែលដែលត្រូវបានផ្ញើទៅនាយកប្រតិបត្តិ Tesla នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី២ ខែមិថុនា ដែលទទួលបានដោយសារព័ត៌មាន Reuters ។

Tesla មិនទាន់បានប្រកាសជាផ្លូវការនោះទេ។ នៅដើមសប្តាហ៍នេះ លោក Musk បានស្នើឱ្យបុគ្គលិក Tesla ត្រឡប់ទៅការិយាល័យ ក្រោយកូវីដ១៩បានធូរស្រាល បើមិនដូច្នោះទេ ពួកគេនឹងត្រូវបណ្ដេញចេញពីក្រុមហ៊ុន។

Musk បានសរសេរនៅក្នុងអ៊ីមែលមួយទៀតដែលផ្ញើទៅបុគ្គលិក កាលពីយប់ថ្ងៃអង្គារថា “គ្រប់គ្នានៅ Tesla ត្រូវបានគេតម្រូវឱ្យចំណាយពេលយ៉ាងហោចណាស់ ៤០ ម៉ោងនៅក្នុងការិយាល័យក្នុងមួយសប្តាហ៍”។ “ប្រសិនបើអ្នក មិនមកបង្ហាញខ្លួនទេ យើងនឹងសន្មតថា អ្នកបានលាលែងពីតំណែងហើយ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង