×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» សប្ដាហ៍នេះ ការប្រកួតដ៏សំខាន់ ក្រុមផ្ការីកត្រៀមចូលសមរភូមិលើទីលាន ដើម្បីសម្រេចជោគវាសនារបស់ក្លិប
  2. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំជំនួបពិភាក្សាដាច់ដោយឡែកមួយជាមួយនឹងសមាជិកសកម្មរបស់សមាគមសិល្បករខ្មែរ ជុំវិញដំណើរវិវត្តន៍ការងាររយៈពេល១ឆ្នាំ
  3. កម្មវិធីកម្លាំងគោជល់ ឧបត្ថម្ភផ្ដាច់មុខដោយ Red Bull លាតត្រដាងបេក្ខភាពឈានទៅវគ្គបន្ទាប់ 15 នាក់ដំបូង ខណៈអ្នកជាប់នឹងត្រូវបង្ហាញជាបន្តបន្ទាប់
  4. ស្ទូឌីយោ Camwood នៃក្រុមហ៊ុន CBS និង The Studio ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបើកដំណើរការផលិតកម្មភាពយន្ត និងកម្មវិធីទូរទស្សន៍អន្តរជាតិនៅកម្ពុជា
  5. វិញ្ញាសាដែលមិនមែនជាការចម្អិនក្នុងផ្ទះបាយ MasterChef Cambodia

Alex និង Bow កាន់តែ​បង្ហាញ​ភាពផ្អែមល្ហែម​ជាមួយគ្នា​លើទឹកដី​សហរដ្ឋអាមេរិក

ថៃ៖ ហេតុតែជាស្រីស្អាត គ្រាន់តែបែកគ្នាជាមួយ Mick Thongraya ភ្លាម Bow Melda ត្រូវបាន Alexandre Theeradei ត្រងស្នេហ៍ភ្លាមដោយមិនរួញរា នេះប្រហែលជាសម្លឹងឃើញតារាស្រីរូបនេះយូរហើយក៏ថាបាន ទើប Alex មិនរង់ចាំយូរ ដោយចូលខ្លួនមកស្អំបេះដូង Bow បានបានស្និទ្ធស្នាល។

បើទោះជាមិនទាន់បានប្រកាសក្តែងៗពីទំនាក់ទំនងមួយនេះក៏ពិតមែន ប៉ុន្តែអ្នកទាំង២តែងបង្ហាញភាពស្និទ្ធស្នាល និងទៅណាទៅណីជាមួយគ្នាដូចរលកញីឈ្មោល ដែលកាលពីពេលថ្មីៗនេះអ្នកទាំង២ ថែមទាំងបានធ្វើដំណើរកម្សាន្តជាមួយគ្នាយ៉ាងផ្អែមល្ហែមនៅសហរដ្ឋអាមេរិកទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ Alex និង Bow ថែមទាំងបានផុស Story ជាមួយគ្នា និងថតរូបឱ្យគ្នាទៅវិញទៅមកឃើញហើយធ្វើឱ្យអ្នកគាំទ្រជាច្រើនរំជួលបេះដូងតាមមិនតិចឡើយ។ បន្ថែមពីនេះផងដែរ ដំណើរកម្សាន្តមួយនេះមិនមែនទៅតែ២នាក់ ឬជាមួយមិត្តភក្តិឡើយ ពោលគឺអ្នកទាំង២បានទៅជាមួយគ្រួសារទាំងសងខាងតែម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង