×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការ​ក្លិប​លីគទីពីរ​​អង់គ្លេស​សម្រេច​ដើរចេញ ដើម្បី​មក​ធ្វើជំនួយការ​របស់ Steven Gerrard

លោក Neil Critchley អ្នកចាត់ការរបស់ក្លិប Blackpool បានសម្រេចចិត្តចាកចេញពីក្លិបនេះ ដើម្បីទៅធ្វើជាជំនួយការរបស់លោក Steven Gerrard អ្នកចាត់ការទូទៅរបស់ក្លិប Aston Villa នៃក្របខណ្ឌ Premier League ។

ការតែងតាំងរបស់ Critchley នៅកីឡដ្ឋាន Villa Park ទុកឱ្យក្រុមមកពីក្របខណ្ឌលីគទីពីរអង់គ្លេស ឬ Championship ស្វែងរកអ្នកចាត់ការថ្មី។

បុរសអាយុ ៤៣ឆ្នាំដែលបានដឹកនាំ Blackpool ឱ្យចាកចេញពីលីគទី៣ ឬ League One កាលពីរដូវកាលឆ្នាំ២០២០-២១ ធ្លាប់ស្គាល់ Gerrard ពីពេលវេលារបស់គាត់ធ្វើការនៅសាលាថ្នាលរបស់ក្លិប Liverpool ដែលគាត់បានបង្វឹកក្រុមអាយុក្រោម ១៨ឆ្នាំ និងអាយុក្រោម ២៣ឆ្នាំ។ គាត់នឹងជំនួសតំណែងលោក Michael Beale ដែលចាកចេញទៅកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ក្លិប QPR ។

លោក Critchley បានទទួលជោគជ័យដ៏ធំធេងនៅកីឡដ្ឋាន Bloomfield Road បន្ទាប់ពីការតែងតាំងគាត់កាលពីខែមីនា ឆ្នាំ២០២០ ដោយបានដឹកនាំក្លិបត្រលប់ទៅលីគទីពីរវិញ តាមរយៈវគ្គ Play-off ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង