×

តារាសម្តែង គង់ ម៉ូនីកា បាន​ទទួល​មរណភាព​ទាំងវ័យក្មេង

ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងកញ្ញា គង់ ម៉ូនីកា ដែលបានសម្តែងក្នុងបទចម្រៀងឱ្យផលិតកម្មក្នុងស្រុកមួយ បានទទួលមរណភាពទាំងវ័យក្មេងដោយសារគាំងបេះដូង។ នេះបើយោងតាមការចែករំលែកឱ្យដឹងពីតារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព។

ទោះជាយ៉ាងណា បើយោងតាមគណនីបណ្តាញសង្គមឈ្មោះ Reno King បានបញ្ជាក់ឱ្យដឹងថា គង់ ម៉ូនីកា បានបាត់បង់ជីវិតដោយសារមេរោគក្នុងក្រពះ ដោយសារនាងញុំាអាហារមិនគ្រប់ និងលេបថ្នាំ ទើបបណ្តាលឱ្យចុកឆ្អល់ដល់ផុតដង្ហើម។

ជាមួយនឹងការបាត់បង់តារាស្រីវ័យក្មេងដែលកំពុងចាប់មានឈ្មោះបោះសំឡេងលើវិថីសិល្បៈរូបនេះ បានធ្វើឱ្យទាំងអ្នកក្នុងសិល្បៈ និងអ្នកក្រៅសិល្បៈនាំគ្នាភ្ញាក់ផ្អើល និងសោកស្តាយនៃការបាត់បង់សិល្បៈករជំនាន់ក្រោយ ដែលពោរពេញដោយសមត្ថភាពរូបនេះជាខ្លាំង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង