×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រកឃើញ​បេក្ខភាព​ឡើង​ទៅ​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​សង្វៀន CBS គុនខ្មែរហើយ

ទីបំផុត សង្វៀន CBS គុនខ្មែរ របស់ស្ថានីយទូរទស្សន៍ CTN បានរកឃើញកីឡាករដែលបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ សម្រាប់ប្រភេទទម្ងន់ទាំង ៥៤ គីឡូក្រាម និង ៥៧ គីឡូក្រាម បន្ទាប់ពីការប្រកួតជុំទី៣ បានបិទបញ្ចប់កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅ។

កាលពីសប្ដាហ៍មុន គឺជាការប្រកួតរវាងក្រុមកញ្ជ្រោងបូព៌ា ទល់នឹងក្រុមឥន្ទ្រីអាគ្នេយ៍។ ជាលទ្ធផល សម្រាប់ប្រភេទ ៥៤គីឡូក្រាម កីឡាករ សូដា សូសែន នៃក្រុមឥន្ទ្រីអាគ្នេយ៍ បានយកឈ្នះលើ ម៉ន វណ្ណនី របស់ក្រុមកញ្ជ្រោងបូព៌ា ដោយពិន្ទុ។

លទ្ធផលនេះ មានន័យថា សូដា សូសែន រកបាន ៩ពិន្ទុពេញ ក្នុងការប្រកួតទាំង៣ជុំ ដោយឈរលើផល ស៊ីឡុង នៃក្រុមខ្យាដំរីឧត្តរ ដែលមាន ៧ពិន្ទុ ដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងប្រភេទ ៥៤គីឡូក្រាម ដែលមានកីឡាករ ប៊ន ពន្លឹក នៃក្រុមទន្សោងទក្សិណ និង កីឡាករ ផាន់ ខាំតៃ នៃក្រុមស្លាមស ឦសាន កំពុងរង់ចាំនៅវគ្គបន្ត។

ចំណែក ក្នុងប្រភេទ ៥៧គីឡូក្រាម កីឡាករ អេរ៉ាវ៉ាន់ ចាន់រាជ នៃក្រុមកញ្ជ្រោងបូព៌ា បានយកឈ្នះលើ គឿម សុវណ្ណង៉ា នៃក្រុមឥន្ទ្រីអាគ្នេយ៍ ដោយពិន្ទុផងដែរ។ ដូច្នេះ អេរ៉ាវ៉ាន់ ចាន់រាជ ដែលមាន ៧ពិន្ទុ បានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ជាមួយកីឡាករ ធន់ ស៊ីហុង នៃក្រុមខ្យាដំរីឧត្តរដែលមាន ៩ពិន្ទុ ដើម្បីទៅជួបជាមួយកីឡាករ ឡុង អាឆើត នៃក្រុមទន្សោងទក្សិណ និង កីឡាករ ថា សារុន នៃក្រុមចចកបស្ចឹម ដែលបានរង់ចាំនៅវគ្គបន្តរួចជាស្រេច។

ប្រដាល់ CBS គុនខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៧យប់ដល់៩យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN និង ហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង