×

សម្រាលកូន​បាន ១សប្តាហ៍ Park Shin Hye ចូលរួម​ពិធី​មង្គលការ​បងប្រុស​យ៉ាងរំភើយ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣១ ខែឧសភា សប្តាហ៍មុន តារាសម្តែង Park Shin Hye បង្កើតបានកូនប្រុសម្នាក់ដោយទាំងម្តាយ ទាំងកូនសុទ្ធតែមានសុខភាពល្អទាំង២។ យ៉ាងណាមិញ ទើបតែសម្រាលកូនបាន១សប្តាហ៍ប៉ុណ្ណោះ តារាស្រីរូបនេះបានចូលរួមពិធីមង្គលការបងប្រុសនាងដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធម។ នេះបើយោងតាមផេកផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះបានចែករំលែករូបភាពមួយចំនួន។

ជាក់ស្តែង បងប្រុសតារាស្រីរូបនេះគឺជាតន្ត្រីករដែលបានរស់នៅចក្រភពអង់គ្លេសជាយូរណាស់ហើយ ប៉ុន្តែក្រោយមកលោក ក៏បានប្តូរមករស់នៅស្រុកកំណើតវិញដើម្បីអភិវឌ្ឍអាជីពការងាររបស់ខ្លួនលើទឹកដីកូរ៉េខាងត្បូងនេះតែម្តង។ Park Shin Hye បានឱ្យដឹងថា រាល់ពេលដែលនាងមិនសប្បាយចិត្ត បងប្រុសរបស់នាង គឺជាមនុស្សដំបូងគេដែលចាំជួយលើកទឹកចិត្តជានិច្ច។ ដូចនេះសម្ពន្ធភាពរវាងនាង និងបងប្រុស មានភាពស្និទ្ធស្នាលខ្លាំងមិនអាចកាត់ថ្លៃបានឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង