×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អតីតម្ចាស់ក្លិប Chelsea នឹង​ត្រូវបាន​រឹបអូស​យន្តហោះ​ប្រណីត​ពីរគ្រឿង​តម្លៃ​ជិត៤០០លានដុល្លារ

អាមេរិក៖ តុលាការសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៦ ខែមិថុនា បានចេញដីការឹបអូសយន្តហោះប្រណីតចំនួនពីរគ្រឿង ដែលមានតម្លៃជិត ៤០០លានដុល្លារ ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich អតីតម្ចាស់ក្លិបបាល់ទាត់ Chelsea ក្រោមវិធានការរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

មន្ត្រីក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា យន្តហោះទាំងពីរគ្រឿង មាន Boeing 787 Dreamliner តម្លៃ ៣៥០លានដុល្លារ និង Gulfstream G650 ER តម្លៃ ៦០លានដុល្លារ ផលិតនៅសហរដ្ឋអាមេរិក។

ចៅក្រមនៅទីក្រុង Manhattan បានចេញដីកានេះ ក្រោមហេតុផលថា ជើងហោះហើរទាំងនេះ បានរំលោភលើវិធានការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក។

លោក Abramovich មិនទាន់ត្រូវបានទទួលទណ្ឌកម្មដោយផ្ទាល់ពីសហរដ្ឋអាមេរិកទេ។ ប៉ុន្តែ គាត់បានទទួលទណ្ឌកម្មពីសហភាពអឺរ៉ុប និង អង់គ្លេស ។ លោកបានលក់ក្លិបបាល់ទាត់ Chelsea នៅអង់គ្លេស កាលពីពេលថ្មីៗនេះ ក្រោយពីទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស ដែលទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានបង្កកទាំងអស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង