
ឥណ្ឌូណេស៊ី៖ អ្នកបង្កើតមាតិកាសម្រាប់ចែករំលែកនៅលើបណ្ដាញសង្គមម្នាក់ នៅប្រទេសឥណ្ឌូណេស៊ី បានស្លាប់ភ្លាមៗ ដោយសាររត់ចូលរថយន្តកុងតឺន័រដែលកំពុងបើកបរយ៉ាងលឿន បណ្ដាលកិនស្លាប់នៅនឹងកន្លែង។

កាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅស្រុក Banten ក្មេងប្រុសជំទង់ ៣នាក់បានរត់ចូលពីមុខរថយន្តដឹកទំនិញមួយគ្រឿង។ ភ្លាមៗនោះ ក្មេងប្រុសជំទង់ពីរនាក់ក្នុងចំណោមពួកគេ បានរត់ចេញទាន់ ប៉ុន្តែម្នាក់អាយុ១៨ឆ្នាំ បានស្លាប់នៅនឹងកន្លែង នៅពេលដែលរថយន្តបុកពេញទំហឹង ហើយរមៀលចូលក្រោមរថយន្ត។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ ត្រូវបានឃាត់ខ្លួន។
ប៉ូលីសបាននិយាយថា អ្នកស្រុកបានព្យាយាមរារាំងក្មេងជំទង់ពីការប្រថុយជីវិតរបស់ពួកគេ ដែលចង់បាន View ច្រើន ហ៊ានធ្វើអំពើល្ងង់ខ្លៅបែបនេះ។
ហេតុការណ៍នេះ បានកើតឡើងតែ១ថ្ងៃ បន្ទាប់ពីមានករណីក្មេងប្រុសជំទង់ពីរនាក់ នៅក្រុងបានដុង បានរត់ទៅមុខរថយន្តដឹកដីដែលបើកបរល្បឿនលឿន។ ភ្លាមៗនោះ ក្មេងប្រុសម្នាក់ បានរត់ចេញពីមុខឡានទាន់ពេល ខណៈម្នាក់ទៀតដែលមានអាយុ ១៤ឆ្នាំ ត្រូវបានរថយន្តបុក ប៉ុន្តែមិនស្លាប់ គ្រាន់តែប្រេះលលាដ៍ក្បាល និងបាក់ធ្មេញ។ ក្មេងប្រុសនេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសាររបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួន៕

(ទស្សនាវីដេអូ)
Aksi nekat remaja menghentikan truk di Jl. Otista, Karawaci, Kota Tangerang telah memakan korban, Jumat (3/6/2022) siang.
"Baru kemarin dirazia, udah buat onar lagi. Mereka kumpul 10 orang lebih. 1 meninggal tertabrak kontainer," ujar warga yang mengirim info melalui Whatsapp. pic.twitter.com/tipWrl30sf
— About Tangerang (@AboutTNG) June 3, 2022