×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បុរសវ័យ៨៣ឆ្នាំ ក្លាយជា​មនុស្ស​វ័យចំណាស់​បំផុត​ដែល​ជិះទូក​តែឯង​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក

ជប៉ុន៖ អ្នកផ្សងព្រេងជនជាតិជប៉ុនម្នាក់ បានក្លាយជាមនុស្សវ័យចំណាស់បំផុតលើពិភពលោក ដែលបានជិះទូកតែម្នាក់ឯង មិនឈប់ ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ក្នុងអាយុ៨៣ឆ្នាំ។

លោក Kenichi Horie ដែលជាប់ក្នុងកំណត់ត្រាពិភពលោក Guinness បានចាកចេញពីទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក តាមទូកក្ដោងរបស់គាត់ នៅថ្ងៃទី២៧ ខែមីនា ហើយបានមកដល់តំបន់ហ៊ីណូមិសាគិ ឆ្នេរខាងលិចរបស់ប្រទេសជប៉ុន នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២។

លោក Horie បានប្រាប់ CNN ថា៖ “កុំឱ្យក្តីសុបិនរបស់អ្នកគ្រាន់តែជាសុបិន។ ចូរដាក់គោលដៅ និងធ្វើវាឱ្យសម្រេច ហើយជីវិតដ៏ស្រស់បំព្រង នឹងរង់ចាំអ្នក”។

អ្នកផ្សងព្រេងរូបនេះ បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងឆ្នាំ១៩៦២ ដែលគាត់ទើបតែមានអាយុ២៣ឆ្នាំនៅពេលនោះ ដោយបានក្លាយជាមនុស្សដំបូងគេដែលជិះទូកតែម្នាក់ឯងឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកពីប្រទេសជប៉ុនទៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

Horie បាននិយាយថា៖ “ខ្ញុំស្ទើរតែមិនជឿទេថា ខ្ញុំអាចបញ្ជាទូកនៅអាយុ ៨៣ឆ្នាំ ប៉ុន្តែខ្ញុំនៅតែមានសុខភាពល្អ ហើយខ្ញុំមិនចង់ខកខានឱកាសនេះទេ” “ការប្រឈមនឹងឧបសគ្គគឺជារឿងដ៏គួរឱ្យរំភើប ដូច្នេះខ្ញុំចង់បន្តការព្យាយាម”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង