×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Mo Salah បដិសេធ​សំណើ​របស់​ក្លិប Liverpool ក្នុង​ការស្កេន​របួស

Mohamed Salah បានច្រានចោលសំណើរបស់ Liverpool ក្នុងការស្កេនរបួស មុនការប្រកួតដែលខ្លួនលេង ៩០នាទីសម្រាប់ក្រុមជម្រើសជាតិអេហ្ស៊ីបកាលពីថ្ងៃអាទិត្យកន្លងទៅ។

កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានជួយឱ្យក្រុមរបស់ខ្លួន ឈ្នះក្រុមហ្គីណេ ដោយលទ្ធផល ១-០ ក្នុងទីក្រុងខៃរ៉ូ ខណៈដែលអេហ្ស៊ីប បានចាប់ផ្តើមយុទ្ធនាការជម្រុះរបស់ពួកគេសម្រាប់ការប្រកួត Africa Cup of Nations ឆ្នាំក្រោយ។

អ្នកចាត់ការ Ehab Galal បាននិយាយថា៖ “Salah បានរងរបួស ប៉ុន្តែបានលេងទាំងរបួស។ លោកបានបន្ថែមថា ការថតកាំរស្មីអ៊ីចរបស់ Salah នឹងធ្វើឡើងបន្ទាប់ពីការប្រកួត។

អេហ្ស៊ីប គ្រោងនឹងប្រកួតជាទល់នឹង អេត្យូពី នៅរដ្ឋធានី Lilongwe នៃប្រទេសម៉ាឡាវី នៅថ្ងៃទី៩ ខែមិថុនា និងប្រកួតមិត្តភាពជាមួយកូរ៉េខាងត្បូង នៅថ្ងៃអង្គារ សប្ដាហ៍បន្ទាប់។

ក្នុងអំឡុងវគ្គទីមួយ នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup របស់ Liverpool ទល់នឹង Chelsea កាលពីខែមុន Salah ត្រូវបានប្តូរចេញដោយបញ្ហាក្រលៀន បន្ទាប់ពីលេងបានត្រឹមតែ ៣៣នាទីប៉ុណ្ណោះ។ របួសនេះ ក៏បានធ្វើឱ្យគេត្រូវអវត្តមានពីការទទួលជ័យជម្នះក្រៅដីរបស់ក្រុមហង្សក្រហមនៅ Southampton ៣ថ្ងៃបន្ទាប់ នៅក្របខណ្ឌ Premier League ។

អនាគតរបស់ Salah នៅតែមិនច្បាស់លាស់ ខណៈដែលគេមិនទាន់បានចុះកុងត្រាថ្មីជាមួយក្លិបនៅឡើយ ទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣ ក៏ដោយ។

ម្ចាស់ស្បែកជើងមាសរដូវកាល ២០២១-២២ របស់ EPL បាននិយាយមុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីខែឧសភា ថា ខ្លួននឹងបន្តនៅកីឡដ្ឋាន Anfield នារដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង