×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Newcastle ចរចា​ទិញ​ខ្សែប្រយុទ្ធ Hugo Ekitike ដែល​ស៊ុត​បាន​១០គ្រាប់​ក្នុង២៤ប្រកួត

Newcastle កំពុងពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Hugo Ekitike របស់ក្លិប Stade de Reims ទោះបីជាវានៅមានផ្លូវវែងឆ្ងាយក្នុងការបញ្ចប់កិច្ចព្រមព្រៀងនេះក៏ដោយ។

ក្រុមរបស់លោក Eddie Howe បានចាប់អារម្មណ៍លើកីឡាករវ័យ ១៩ឆ្នាំនៅក្នុងខែមករា ប៉ុន្តែការផ្ទេរត្រូវបានបរាជ័យ នៅពេលដែល Ekitike ចង់បញ្ចប់រដូវកាលនៅប្រទេសបារាំង។ Newcastle កំពុងស្វែងរកខ្សែប្រយុទ្ធបន្ថែម បន្ទាប់ពី Callum Wilson អវត្តមានរយៈពេល ៤ខែកាលពីរដូវកាលមុន ដោយសាររបួស។

Ekitike រកបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ លើកនៅក្របខណ្ឌ Ligue 1 កាលពីរដូវកាលមុនសម្រាប់ Reims ។ បច្ចុប្បន្នគេកំពុងលេងឱ្យក្រុមជម្រើសជាតិអាយុក្រោម ២០ ឆ្នាំរបស់បារាំង នៅក្នុងការប្រកួត Toulon ដោយបារាំង នឹងត្រូវជួបជាមួយម៉ិកស៊ិក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Newcastle ក៏ចាប់អារម្មណ៍ក្នុងការទិញខ្សែការពារកណ្តាល ដោយកាលពីខែមករា ពួកគេបានទាក់ទងខ្សែការពារ Lille និងក្រុម U21 ហុល្លង់ Sven Botman ។ ពួកគេក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Nathan Ake របស់ Manchester City ដែលពីមុនធ្លាប់ជាកូនក្រុមរបស់លោក Howe នៅក្លិប Bournemouth ។

ទីផ្សារដោះដូរកីឡាកររដូវក្តៅ នឹងបើកជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង